ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមករា ម្សិលមិញនេះ ក្រុមហ៊ុន ASUS បានប្រារព្ធធ្វើនូវ កម្មវិធីសន្និសិទ្ធកាសែត បើកបង្ហាញទូរស័ព្ទដៃសេរ៊ីចុងក្រោយបង្អស់របស់ខ្លួន ម៉ាក ZenFone Max M2 និង ASUS ZenFone Max Pro M2 ដែលមានកម្លាំងថ្មធំ សមត្ថភាពខ្លាំង និងមានភាពរឹងមាំ។

ជាការពិតណាស់ ដោយទទួលស៊ែនពីជំនាន់មុនទូរស័ព្ទដៃទាំង២ប្រភេទ ដែលជាសេរ៊ីចុងក្រោយរបស់ក្រុមហ៊ុនASUSនេះ មានទំហំថ្មធំ កម្លាំងម៉ាស៊ីនខ្លាំងដែលអាចអោយលោកអ្នកសប្បាយនឹងប្រើប្រាស់វាអោយបានយូរ។

ASUS ធ្វើសន្និសិទ្ធកាសែត បើកបង្ហាញទូរស័ព្ទដៃសេរ៊ីចុងក្រោយ

ចំណុចពិសេស៖

- កម្លាំងម៉ាស៊ីនខ្លាំង: ភាពរលូនក្នុងការប្រើប្រាស់ ដែលត្រូវបានបំពាក់ដោយ Qualcomm Snapdragon 660 សំរាប់Zenfone Max Pro M2 និង Qualcomm Snapdragon 632សំរាប់ Zenfone Max M2 ជាមួយនឹងភាពឆ្លាតវៃដែលមានល្បឿនក្នុងការប្រើប្រាស់លឿនជាងជំនាន់មុនដល់ទៅ៣ដង។

- ថ្មទំហំធំបំផុត: ជាមួយថ្ម៥០០០មីលីអាំពែរសំរាប់Zenfone Max Pro M2 និងថ្ម៤០០០មីលីអាំពែរសំរាប់Zenfone Max M2 នោះលោកអ្នកអាចប្រើប្រាស់វាបានរហូតដល់ទៅ២ថ្ងៃដោយឥតឈប់ឈរ។

- ភាពធុនបំផុត: ដោយត្រូវបានបំពាក់ដោយ Corning Gorilla Glass 6 ទូរស័ព្ទទាំង២ប្រភេទនេះមានភាពធុនលើសមុនដល់ទៅ២ដងបើប្រៀបធៀបទៅនឹងអ្នកជំនាន់មុនរបស់វា។

- កាមេរ៉ាដ៏ឆ្លាតវៃ: ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាAI ទាំង២គ្រាប់នោះលោកអ្នកអាចថតរូបភាពមានផ្ទៃដាច់ចេញពីរូបភាព និងថតពេលខ្សោយពន្លឺបានយ៉ាងល្អផងដែរ។

- ភាពសប្បាយរីករាយក្នុងការប្រើប្រាស់ដល់កំរិតកំពូល: ជាមួយនឹងទំហំអេក្រង់6.3" FHD+ ដែលមានប្រព័ន្ធបំពងសម្លេងដែលមានម៉ាញ៉េទិចចំនួន៥ ផ្គួបផ្សំជាមួយបច្ចេកវិទ្យា NXP smart amplifier នោះលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយក្នុងការប្រើប្រាស់ដោយគ្មានដែនកំណត់។ 

ASUS ធ្វើសន្និសិទ្ធកាសែត បើកបង្ហាញទូរស័ព្ទដៃសេរ៊ីចុងក្រោយ

គួរបញ្ជាក់ផងដែរថា ASUS បានប្រកាសចេញនូវម៉ូដែលទូរស័ព្ទសេរ៊ីថ្មីរបស់ខ្លួនចំនួន២ម៉ូដែល នោះគឺZenfone Max (M2) និង ZenFone Max Pro (M2) ដែលមានគុណតម្លៃ និងភាពលើសគេដូចទៅនឹងអ្នកជំនាន់មុនរបស់ខ្លួនដ៏ល្បីល្បាញ គឺZenfone Max M1 និងZenfone Max Pro M1។ ប៉ុន្តែអ្នកជំនាន់ក្រោយត្រូវបានយកឈ្នះអ្នកជំនាន់មុនដោយមានល្បឿនកាន់តែលឿនជាងមុន ធុនជាងមុន និងមានគុណភាពផ្នែកកាមេរ៉ាបានល្អជាងមុនថែមទៀតផង។

យ៉ាងណាមិញ ZenFone Max Pro M2 ត្រូវបានបំពាក់ដោយ Qualcomm Snapdragon 660 Mobile Platform14nm (Qualcomm Snapdragon 632 សំរាប់Zenfone Max M2ដែលមានវត្តមានសហការជាមួយបច្ចេកវិទ្យាQualcomm AI Engine, នោះវាធ្វើអោយទូរស័ព្ទនេះ ផ្តល់នូវការប្រើប្រាស់បានរលូនល្អ មានភាពឆ្លើយតបរហ័ស និងមានកម្លាំងប្រតិបត្តិការខ្លាំងខ្លាលើសមុនដល់ទៅ១១% និងមានទំហំរ៉េម៤ជីនិង៣ជីដែលអាចអោយលោកអ្នកប្រើប្រាស់ក្នុងការលេងហ្គេម និងធ្វើការងារជាច្រើនក្នុងពេលតែ១បាន។ ទូរស័ព្ទនេះក៏មាននូវរន្ធបញ្ចូលស៊ីមចំនួន២ បូកនឹងរន្ធដាក់អង្គចងចាំបានរហូតដល់ទៅ2Tឯណោះ។

ASUS ធ្វើសន្និសិទ្ធកាសែត បើកបង្ហាញទូរស័ព្ទដៃសេរ៊ីចុងក្រោយ

មិនតែប៉ុណ្ណោះ Zenfone Max Pro M2មានទំហំថ្ម 5000mAH (4000mAHសំរាប់Zenfone Max M2) លោកអ្នកអាចបើក4Gចោលបានដល់ទៅ 35 ថ្ងៃ និងនិយាយទូរស័ព្ទដោយបើក3G បាន៤៥ម៉ោងtalk time, លេងហ្គេមទូទៅបាន10 ម៉ោង មើល YouTubeបាន19 ព្រមទាំងបើកអ៊ីនធឺណែតដោយប្រើWi-Fi បានដល់ទៅ២៣ម៉ោងថែមទៀតផង។

ZenFone Max Pro គឺជាទូរស័ព្ទដៃទី១បង្អស់បើប្រៀបធៀបជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួនដែលជាប្រភេទទូរស័ព្ទដំបូងគេដែលបំពាក់ដោយ Corning® Gorilla® Glass 6 ដែលមានភាពធុនជាង Gorilla Glass 5ដល់ទៅ២ដងជាមួយរាងកញ្ចក់កោង2.5Dដែលរំលេចភាពស្រស់ស្អាតបំផុត។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ កាមេរ៉ារបស់វាថែមទាំងមានភាពវៃឆ្លាត ក្នុងការបំពាក់នូវកាមេរ៉ាភ្លោះ ដែលមានប្រព័ន្ធAI ដូចទៅនឹងសេរ៊ីZenFone 5នោះ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ ក្នុងការថតរូបបានយ៉ាងល្អពិសេសគ្រប់ពេលវេលា។ កំរិតរេសូលុយស៊ិនខ្ពស់ កាមេរ៉ាSony® IMX486 បច្ចេកវិទ្យាជំនួយភាពញ័រ Electronic Image Stabilization (EIS) ការចាប់ផ្តោតលើរូបភាពមិនថាថ្ងៃឬយប់ និងការថតរូបដោយផ្តាច់រូបភាពចេញពីផ្ទៃក្រោយ អាចអោយលោកអ្នកថតរូបភាពបានដូចទៅនឹងអ្វីដែលពួកយើងបានឃើញ។

ហើយវាថែមទាំងផ្តល់ឲ្យអ្នក នូវភាពសប្បាយរីករាយក្នុងការប្រើប្រាស់ដល់កំរិតកំពូល អេក្រង់ high-res 6.3-inch FHD+ (2280 x 1080) ដែលបំពាក់នៅលើ ZenFone Max Pro រួមជាមួយRatio 19:9, 94% NTSC color gamut, ពន្លឺភ្លឺល្អកំរិត 450cd/m2 , high 1500:1 contrast ratio, ប្រព័ន្ធបំពងសម្លេងដែលមានម៉ាញេទិចចំនួន៥, និងបច្ចេកវិទ្យា NXP low-distortion smart នោះយើងនឹងទទួលបានការកំសាន្តសប្បាយឥតឈប់ឈរក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។

ASUS ធ្វើសន្និសិទ្ធកាសែត បើកបង្ហាញទូរស័ព្ទដៃសេរ៊ីចុងក្រោយ

ការរចនារូបរាងដ៏គួរអោយទាក់ទាញ និងភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត ZenFone Max Pro គឺជាទូរស័ព្ទទី១ដែលប្រើប្រាស់ការរចនាប្រភេទផ្ទៃមុខកាត់ eye-catching Wave ដែលផ្គុំឡើងដោយ១៦ស្រទាប់ និងធ្វើអោយមានភាពលេខធ្លោគ្រប់ជ្រុងទាំងអស់នៃទូរស័ព្ត ផ្សំជាមួយផ្ទៃកោងបែប 3Dដែលជាការរចនាកំរ និងមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់។

ទូរស័ព្ទនេះប្រើជាមួយប្រភេទស៊ីម 4G LTE ទាំង២ស៊ីម(dual SIM/dual standby) នឹងអាចបន្ថែមអង្គចងចាំបានដល់ទៅ2TBជាមួយនឹងការទ្រទ្រង់បាននូវ NFC ដែលមានភាពងាយស្រួលបំផុត។

ASUS ZenFone Max Pro (M2) ក៏ដូចជា ASUS ZenFone Max (M2) នឹងដាក់ដំណើរការលក់ជាផ្លូវការណ៍ឆាប់ៗនាចុងខែមករានេះ។ សូមទទួលយកពត៌មានតាមរយៈគេហទំព័រហ្វេសប៊ុក ASUS (KH)៕

ASUS ធ្វើសន្និសិទ្ធកាសែត បើកបង្ហាញទូរស័ព្ទដៃសេរ៊ីចុងក្រោយ
ASUS ធ្វើសន្និសិទ្ធកាសែត បើកបង្ហាញទូរស័ព្ទដៃសេរ៊ីចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]