ភ្នំពេញ៖ ពិតជាគួរឲ្យចូលរួមត្រេកអរ ដោយកាលពីព្រឹកមិញនេះ សិល្បៈករជើងចាស់ល្បីឈ្មោះពីររូប គឺតារាកំប្លែងជើងចាស់ល្បីឈ្មោះ លោកយាយ អឿន និងតារាចម្រៀងជើងចាស់សំនៀងក្រអួនក្រអៅ អ្នកស្រី សួន ចន្ថា បានមានរឿងល្អដូចគ្នាក្នុងថ្ងៃតែមួយ។

គួរឲ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី១១ ខែមករានេះ អាចនិយាយបានថាជាថ្ងៃល្អប្រពៃមួយ ក្នុងការជ្រើសរើសថ្ងៃសិរីមង្គល ឬប្រារព្ធពិធីឡើងផ្ទះនានា។ ជាក់ស្តែង ក៏ដូចជាកាលពីព្រឹកមិញនេះ ហាក់បីដូចជាណាត់គ្នា កូនប្រុសរបស់ជើងចាស់ល្បីឈ្មោះពីររូប គឺតារាកំប្លែង លោកយាយ អឿន និងតារាចម្រៀងអ្នកស្រី សួន ចន្ថា បានចូលរោងការសិរីមង្គលតាមប្រពៃណីខ្មែរក្នុងថ្ងៃដូចគ្នា ជាមួយនឹងក្រមុំសុទ្ធសឹងតែស្រស់សោភាតែម្តង។

មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីសិរីមង្គលរបស់តារាជើងចាស់ទាំងពីរដួង គេក៏បានចាប់អារម្មណ៍ឃើញថា មានមិត្តៗតារាជើងចាស់រួមជំនាន់ចូលរួមអបអរ ច្រើនគួរសមមិនចាញ់គ្នាប៉ុន្មាននោះទេ៕

មង្គលការកូនប្រុសរបស់ សួន ចន្ថា
មង្គលការកូនប្រុសរបស់ សួន ចន្ថា
មង្គលការកូនប្រុសរបស់ សួន ចន្ថា
មង្គលការកូនប្រុសរបស់ សួន ចន្ថា
មង្គលការកូនប្រុសរបស់ សួន ចន្ថា
មង្គលការកូនប្រុសរបស់ សួន ចន្ថា
មង្គលការកូនប្រុសរបស់ សួន ចន្ថា
មង្គលការកូនប្រុសរបស់ លោកយាយ អឿន
មង្គលការកូនប្រុសរបស់ លោកយាយ អឿន
មង្គលការកូនប្រុសរបស់ លោកយាយ អឿន
មង្គលការកូនប្រុសរបស់ លោកយាយ អឿន
មង្គលការកូនប្រុសរបស់ លោកយាយ អឿន
មង្គលការកូនប្រុសរបស់ លោកយាយ អឿន
មង្គលការកូនប្រុសរបស់ លោកយាយ អឿន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យាយអឿន