ថៃ៖ គ្រប់ក្រុមគ្រួសារទាំងអស់ឪពុកម្តាយតែងតែមានការព្រួយបារម្ភពីកូនៗជានិច្ច ជាពិសេសគឺកូនស្រី។ តាមពិតទៅវាមិនមែនជារឿងដែលចម្លែកទេ ពួកគាត់គ្រាន់តែចង់ឃើញកូនៗដើរលើផ្លូវត្រូវ និងមានសេចក្តីសុខតែប៉ុណ្ណោះ។

បើក្រឡេកមកមើលតារាស្រីទាំង៥រូបនេះវិញឃើញថា ឪពុកម្តាយរបស់ពួកគេមានការព្រួយបារម្ភចំពោះពួកគេជាខ្លាំង ដល់ថ្នាក់ហាមមិនចង់ឲ្យកូនមានសង្សារថែមទៀតផង។

តើតារាទាំង៥នោះ មានអ្នកណាខ្លះ? តោះ! ទៅទស្សនាទាំងអស់គ្នា៖  

១. PunPun Sutatta

តារាសម្តែងស្រីវ័យក្មេងរូបនេះមានភាពល្បីល្បាញ និងមានភាពរូបសម្រស់ស្អាតដែលធ្វើជាហេតុលោកប៉ារបស់នាងមានការបារម្ភកូនស្រីជាខ្លាំង។ PunPun បានបង្ហោះវីដេអូមួយនៅក្នុងអ៊ិនស្តារក្រាម ហើយនាងបានសួរប៉ារបស់នាងថា «ប៉ាគូព្រេងខ្ញុំឯណា»? ប៉ារបស់ឆ្លើយវិញថា «គូព្រេង PunPun មិនទាន់មកដល់ទេ កំពុងតែជិះអណ្តើក ចឹងហើយបានមកយឺត» PunPun បាននិយាយទៀតថា ចុះបើមកដល់ប៉ាធ្វើយ៉ាងម៉េច ប៉ារបស់នាងឆ្លើយឆ្លើយថា «យកឈើវាយ កូនខ្ញុំត្រូវតែនៅជាមួយខ្ញុំ កុំមករញ៉េរញ៉ៃ ទៅឲ្យឆ្ងាយទៅ»។ 

PunPun Sutatta
PunPun Sutatta

២. Kambum Preeyada

តារាសម្តែងស្រីដែលភាគច្រើនសម្តែងជាតួកាច។ សម្រាប់ Kambum នាងមានសម្រស់ស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ អាចនិយាយបានថាមានប្រុសជាច្រើនតាមស្រលាញ់នាង។ ដោយសារតែភាពស្រស់ស្អាតនេះហើយ បានធ្វើឲ្យប៉ារបស់ តែងតែទៅតាមនាងគ្រប់ពេល មិនថាពេលទៅថតរឿង ឬទៅថតកម្មវិធីផ្សេងៗនោះទេ។ 

Kambum Preeyada
Kambum Preeyada

៣. Trakarnta

សម្រាប់តារារូបនេះមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានកម្រិតនៃការសិក្សាខ្ពស់ទៀតផង នាងបានបញ្ចប់ការសិក្សាពី University of San Francisco។ ទាំងស្អាត ទាំងឆ្លាតបែបនេះមិនឲ្យក្រុមគ្រួសារហួងហែងយ៉ាងម៉េចបានទៅ។ 

Trakarnta
Trakarnta

៤. Jayda

ជាកូនស្រីច្បងររបស់តារាចម្រៀងជើងចាស់ J Jetrin ជាមួយអតីតភរិយារបស់លោក។ អាចនិយាយបានថាប៉ារបស់នាងបារម្ភពីនាងខ្លាំងណាស់ ដោយសារតែវ័យនាងនៅក្មេងនៅឡើយ។ 

Jayda
Jayda

៥. Gypsy និង Gypso

បងប្អួនស្រីទាំងពីរដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានទេ ។ កូនស្រីទាំងពីរស្អាតយ៉ាងនេះបើមិនបារម្ភបានចម្លែក។

Gypso
Gypsy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]