ចិន៖ យោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា យន្តហោះចិនមួយឈ្មោះថា China Easten Airlines ត្រូវបានផ្អាកការហោះហើរដល់ទៅ២ម៉ោងពេញ បន្ទាប់ពីអ្នកដំណើរព្យាយាមបោះកាក់ចូលស្លាបម៉ាស៊ីនយន្តហោះមុនចេញដំណើរ។

បុគ្គលិកក្នុងព្រលានកំពុងរកកាក់

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីអ្នកត្រួតពិនិត្យយន្តហោះរកឃើញកាក់ធ្លាក់រាយប៉ាយពេញដីនៅព្រលានយន្តហោះ។ ក្នុងចំណោមនោះមានកាក់ចំនួន២ត្រូវបានគេប្រទះឃើញនៅជិតស្លាបយន្តហោះ និងមួយកាក់ចុងក្រោយបានធ្លាក់នៅលើដី។

បន្ទាប់ពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចចិនបានចូលទៅឆែកឆេររបស់របរអ្នកដំណើរលើយន្តហោះ តែនៅតែមិនអាចរកឃើញតម្រុយនិងរកមុខអ្នកដែលបានចោលកាក់ឃើញឡើយ។ មិនតែប៉ុណ្ណោះសមត្ថកិច្ចក៏បានធ្វើការ
ប្រកាសសួររកមុខអ្នកដែលបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះដែរ តែគ្មានអ្នកណាឆ្លើយតបនឹងសំណើនេះទេ។

គួរបញ្ជាក់ថា ហេតុការណ៍នេះក៏ធ្លាប់កើតឡើងម្តងរួចមកហើយ គេឃើញមានបុរសជនជាតិចិនវ័យចំណាស់ពីរនាក់  បាចកាក់ចូលស្លាបយន្តហោះដើម្បីសុំសេចក្តីសុខមុនចេញដំណើរ៕ 

មានវីដេអូនៅខាងក្រោម៖

បុគ្គលិកក្នុងព្រលានកំពុងរកកាក់
កាក់ដែលរកឃើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]