កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ Bang Chan សមាជិកក្រុម Stray Kids បានធ្វើឲ្យ អ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញអារម្មណ៍ពិត ដែលមានចំពោះ Jimin ក្រោយពេលស្ដាប់បទថ្មីរបស់ សមាជិកក្រុម BTS ម្នាក់នេះរួច។

គួរបញ្ជាក់ផងដែរថា ដំបូងឡើយ Bang Chan បានធ្វើការ Live វីដេអូដើម្បីជជែកកំសាន្ត ជាមួយអ្នកគាំទ្ររបស់ខ្លួន។ ភ្លាមៗនោះ មានអ្នកគាំទ្រជាច្រើន បានស្នើសុំឲ្យលោក និយាយពីអារម្មណ៍ពិត នៅពេលដែលស្ដាប់ បទចម្រៀងថ្មីរបស់ Jimin ដែលមានទើបតែនឹងចេញថ្មីៗនេះ មានចំណងជើងថា Promise។

មិនបង្អង់យូរ Bang Chan ក៏បើកបទចម្រៀងនោះ ស្ដាប់ភ្លាមៗទាំងកំពុង Live។ បន្ទាប់ពីចំណាយពេលស្ដាប់បានមិនយូរប៉ុន្មាន លោកក៏បានបង្ហាញអារម្មណ៍ ស្ញប់ស្ញែងចំពោះ សម្លេងដ៏ពីរោះរណ្ដំចិត្តរបស់ Jimin ដោយនិយាយថា ៖

«នេះជាលើកទី១ ដែលខ្ញុំបានស្ដាប់ បទចម្រៀងនេះ សម្រាប់ខ្ញុំនៅពេលដែល បានលឺវាជាលើកដំបូង ខ្ញុំមានអារម្មណ៍ទទួលដឹង ដល់ភាពផ្អែមល្ហែម និងស្ងប់ស្ងាត់នៃសម្លេង ដែលបង្កប់ដោយអារម្មណ៍ជាច្រើនយ៉ាង របស់សិស្សច្បង Jimin។ សំឡេងរបស់គាត់ ពិតជាពីរោះ សមឥតខ្ចោះជាមួយនឹងចម្រៀងមួយបទនេះ។ ខ្ញុំពិតជាចូលចិត្តបទនេះ ខ្លាំងណាស់»៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Bang Chan
រូបភាព Jimin
រូបភាព Bang Chan
រូបភាព Jimin
រូបភាព Bang Chan
រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]