កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ស្រាប់តែមានរឿងមួយនៅលើបណ្តាញសង្គមយូធូប ដែលធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមចម្រៀង BLACKPINK ក្តៅក្រហាយយ៉ាងខ្លាំង នៅពេលដែលឃើញបុរសម្នាក់ បានចម្រៀង Cover បទ “Solo” របស់ Jennie ដោយប្តូរអត្ថន័យទាំងស្រុង មកជេរមនុស្សស្រីទៅវិញ។

ក្នុងនោះដែរ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា មានឈ្មោះ Jung Hae ឯចំណែក​បទចម្រៀង Cover របស់លោកវិញ បានប្តូរអត្ថន័យមកច្រៀងរៀបរាប់ពី បុរសល្អម្នាក់ បាននិយាយដៀល ទៅអតីតមិត្តស្រីរបស់ខ្លួនដែលបានសុំបែកគ្នា។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុងបទនោះ លោកថែមទាំងប្រើពាក្យ “Bitch” ជាច្រើនដងថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីមានសន្ទុះការរិះគន់យ៉ាងគំហុកពីអ្នកគាំទ្ររបស់ក្រុម BLACKPINK មក លោក Jung Hae ក៏បានបង្ហោះសារក្នុងCommentលើគណនីផ្លូវការរបស់ខ្លួន ដើម្បីសុំការអភ័យទោស និងពន្យល់ពីបញ្ហានេះផងដែរ។

លោក Jung Hae បានបកស្រាយថា៖ “សម្រាប់បទ Cover “Solo” នេះ គឺមិនមែនអត្ថន័យ សម្តៅទៅនារីៗទាំងអស់នោះទេ។ ប៉ុន្តែវាមានន័យថា បុរសម្នាក់ចាប់បានសង្សាររបស់ខ្លួនលួចក្បត់ តែប៉ុណ្ណោះ។ ខ្ញុំពិតជាសុំទោសចំពោះការប្រើប្រាស់ពាក្យ “Bitch” ច្រើនហួសពេកក្នុងបទចម្រៀងនេះ។ ហើយខ្ញុំពិតជាចង់ស្រាយបំភ្លឺថា បទ Cover នេះ មិនមែនខ្ញុំមានន័យចង់បង្អាប់មនុស្សស្រីនោះទេ”៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖  

Jennie
Jennie
Jennie
បុរសដែល cover បទ Solo
ការសុំទោសរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]