ភ្នំពេញ៖ ដូចដែលប្រិយមិត្តមួយចំនួនធំបានជ្រាបហើយ កាលពីថ្មីៗនេះ តារាហ្វេសប៊ុកស្រីល្បីឈ្មោះ ស្រីអូន បានអញ្ចើញក្មេងស្រីមួយរូប ដែលប្អូនរស់នៅឯខេត្តសៀមរាប ប៉ុន្តែមានសមត្ថភាពអាចនិយាយបាន រហូតដល់ទៅ១៤ភាសា ធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើរឿងសប្បុរធម៌មួយគួរឲ្យសរសើរ។

ជាការពិតណាស់ ដោយក្នុងនោះ ស្រីអូន ដែលគ្រប់គ្នាស្គាល់ថាជា នារីចិត្តធម៌ចូលចិត្តជួយសង្គម បានធ្វើការ Live ជាវីដេអូនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងប្អូនស្រីរូបនេះ ដើម្បីប្រកាសស្វែងរកសប្បុរសជនជួយទៅដល់ប្អូនស្រីដ៏សែនកម្សត់រូបនេះផងដែរ។

តួយ៉ាង ក្រោយពីធ្វើការLiveវីដេអូមក គេយើងឃើញថាមាន សប្បុរសជនជាច្រើន បានមានការអាណិតអាសូរជាខ្លាំង និងជួយឧបត្ថម្ភជាថវិកាដោយទឹកចិត្ត បើទោះបីជាតិចក្តីច្រើនក្តី ប៉ុន្តែវាក៏បានជួយសម្រាលដល់ទុក្ខលំបាកក្រុមគ្រួសារ ព្រមទាំងសម្រួលដល់ការជួសជុលផ្ទះរបស់ប្អូនស្រីបានមួយចំនួនធំផងដែរ។ យ៉ាងណាមិញ សរុបទឹកប្រាក់បណ្តោះអាសន្ន គឺមានចំនួន លុយខ្មែរចំនួន ១,៤៣៨,៥០០រៀល និងលុយដុល្រលាចំនួន ២,០៣៥ដុល្លារ

តារាហ្វេសប៊ុក ស្រីអូន និងម៉ារី (ក្មេងស្រីចេះ១៤ភាសា)
ថវិកាបានពីសប្បុរសជន

ជាមួយនេះវិញ បើតាមការបង្ហោះចុងក្រោយបង្អស់របស់ ស្រីអូន បានឲ្យដឹងថា នាងទើបតែដឹងរឿងដ៏សែនកំសត់ហួសចិត្តមួយទៀត ពីប្អូនស្រីចេះនិយាយ១៤ភាសារូបនេះ ដែលនាងបានលាក់ទុក មិនហ៊ានទាំងប្រាប់តារាហ្វេសប៊ុក ស្រីអូន និងប្រិយមិត្តតាមរយៈការ Live ឲ្យបានដឹងឡើយ ទម្រាំដែលឆ្លេចសួរបាន ទើបដឹងថាក្មេងស្រីរូបនេះ នៅលាក់ទុកវិបត្តិគ្រួសារមួយទៀត ដែលនាងកំពុងតែជួបប្រទះរែកទុក្ខគួរឲ្យអាសូរសព្វថ្ងៃនេះ។

ដោយក្នុងនោះ ស្រីអូន បានរៀបរាប់ថា៖

«ផ្ទះរបស់ក្មួយស្រីចេះ១៤ភាសា មានរឿងជាច្រើនដែលក្មួយស្រីនៅលាក់ទុក មិនបាននិយាយអស់ ពេលស្ដាប់ហើយខ្ញុំអស់ចិត្តហើយដែលបានជួយគាត់ ឪពុកគាត់ទើបគ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងជំនី តែមិនបានទៅពេទ្យទេ ព្រោះគ្មានលុយសុខចិត្តគេងឈឺចាប់លេបតែ ថ្នាំបំបាត់ការឈឺចាប់ ពុទ្ធោអីក៏វេទនាម៉្លេះ???

សូមសរសើរគាត់មិនចេះត្អូញត្អែរពេល Live ទេ នេះទាល់តែជជីកសួរទើបប្រាប់ម្ដងតិចៗ ផ្ញើររូបភាពនេះជូនសប្បុរសជន និងបងប្អូនខ្មែរដែលបានជួយនិងអាណិតម៉ារី»។

ក្រោយពីឮការរៀបរាប់របស់តារាស្រីរូបនេះ ក៏កាន់តែធ្វើឲ្យមហាជនមានការអាណិតអាសូរ ចំពោះក្មេងស្រីម៉ារីរូបនេះជាខ្លាំង ដោយប្អូនក្មេងប៉ុន្តែចេះមានការតស៊ូចំពោះជីវិត រកថវិកាជួយដល់គ្រួសារទាំងមិនធ្លាប់ត្អូញអ្វីបន្តិចសោះ ពិតជាមិនសរសើរមិនបាន៕

តារាហ្វេសប៊ុក ស្រីអូន និងម្តាយរបស់ម៉ារី
តារាហ្វេសប៊ុក ស្រីអូន និងម៉ារី
ម៉ារី (ក្មេងស្រីចេះ១៤ភាសា)
ម៉ារី (ក្មេងស្រីចេះ១៤ភាសា)
ផ្ទះរបស់ម៉ារី (ក្មេងស្រីចេះ១៤ភាសា)
ផ្ទះរបស់ម៉ារី (ក្មេងស្រីចេះ១៤ភាសា)
ផ្ទះរបស់ម៉ារី (ក្មេងស្រីចេះ១៤ភាសា)
ផ្ទះរបស់ម៉ារី (ក្មេងស្រីចេះ១៤ភាសា)
ផ្ទះរបស់ម៉ារី (ក្មេងស្រីចេះ១៤ភាសា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]