ថៃ៖ ជឿថាមនុស្សស្រីគ្រប់រូបកើតមកព្រមជាមួយនឹងក្តីសុបិនជាច្រើន ហើយសុបិនមួយដែលសំខាន់ក្នុងជីវិតជាងគេនោះគឺប្រាថ្នាបានរៀបការជាមួយនឹងបុរសល្អម្នាក់ ដែលអាចមើលថែទាំនាង និងកូនជារៀងរហូតទៅ។

ប៉ុន្តែជីវិតគូជាស្វាមីភរិយានឹងគ្នាប្រៀបបីដូចជាការចាប់ឆ្នោត អ្នកខ្លះមានសំណាងខ្ពស់ក៏បានទទួលសេចក្ដីស្នេហាពិតដ៏ស្មោះស និងបរិសុទ្ធមួយពីបុរសដែលមានស្រលាញ់។ តែសម្រាប់នារីខ្លះវិញ ទោះបីជាមានឱកាសបានរៀបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតដូចនៅក្នុងក្តីសុបិនរបស់ខ្លួន ប៉ុន្តែនៅថ្ងៃមួយដែលសេចក្ដីស្រលាញ់បានជាប់គាំង ក៏បានធ្វើឱ្យជីវិតគូរបស់នាងបែកបាក់គ្នា ឈានដល់ការជ្រើសរើសផ្លូវបញ្ឈប់ទំនាក់ទំនងក្នុងជីវិតជាប្តីប្រពន្ធ។

ជាក់ស្តែងជីវិតស្វាមីភរិយារបស់តារាស្រីល្បីៗ ទាំង ៥ ដួងនេះ ត្រូវបានដើរដល់ទីបញ្ចប់ បង្ខំឱ្យពួកនាងត្រូវសម្រេចចិត្តលែងលះស្វាមីឈប់សាងគ្រួសារជាមួយគ្នាទៀត។ តែទោះបីជាយ៉ាងនេះក្តី ក៏សម្រាប់ពួកនាងនៅតែមានភាពរឹងមាំ ជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត ដើម្បីចាប់ផ្តើមជីវិតជាថ្មី ដែលល្អប្រសើរជាងជីវិតចាស់។

តទៅនេះយើងឃើញរួមមានដូចជា៖ 

១) តារាសម្តែងស្រី Aff Taksaorn៖ បានលែងលះគ្នាជាមួយស្វាមីគឺលោក Songkarn កាលពីឆ្នាំ២០១៨កន្លងទៅ ដោយនាងធ្លាប់បានផ្តល់បទសម្ភាសថា រស់នៅជាមួយគ្នាមានន័យអ្វីទៀតបើស្វាមីអស់ចិត្តស្រលាញ់ទៅហើយ។ មកដល់បច្ចុប្បន្ននេះនាងកំពុងតែបានកសាងជីវិតសាជាថ្មីក្នុងឈ្មោះជាមេម៉ាយតស៊ូចិញ្ចឹមកូនស្រីជាទីស្រលាញ់ ខណៈស្វាមីក៏កំពុងតែសាងស្នេហាថ្មីជាមួយកញ្ញា Matt តារាសម្តែងស្រី ក្នុងវិស័យសិល្បៈដូចគ្នា។ 

Aff Taksaorn
Aff និងកូនស្រី
Songkarn និង Matt

២) តារាសម្តែងស្រី Pat Napapa៖ ក៏បានសម្រេចចិត្តលែងលះស្វាមីដូចគ្នា នៅពេលមួយដែលលំបាកក៏នាងសុខចិត្តធ្វើការងារធ្ងន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យបានល្អជាទីបំផុតដែរ។ កន្លងមក Pat ក៏ធ្លាប់បានផ្តល់បទសម្ភាសន៍ឱ្យដឹងថា នាងមិនអាចទ្រាំជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងជាបន្តបន្ទាប់រវាង និងស្វាមីក៏ដូចជាជាមួយគ្រួសារខាងស្វាមីបានដែរ ហើយទីបំផុតនាងក៏បានជ្រើសដើរចេញដោយខ្លួនឯងមិនបន្តជីវិតជាប្តីប្រពន្ធជាមួយលោក Benz Racing ទៀតនោះទេ។

Pat Napapa
Pat Napapa និងកូនប្រុស
Benz Racing

៣) តារាសម្តែងស្រី Boom Panadda៖ បានលែងលះស្វាមីវ័យក្មេងរបស់ខ្លួន ដោយបានប្រាប់ថារស់នៅមិនចុះសម្រុងគ្នា និងមានក្តីស្រមៃផ្សេងពីគ្នា ហេតុដូច្នេះហើយទើបអ្នកទាំងពីរចែកផ្លូវរៀងៗខ្លួន។ បច្ចុប្បន្ននាងបានបន្តជីវិតថ្មីជាមួយកូនស្រីដោយមានសេចក្តីសុខ បន្ទាប់ពីបង្ហូរទឹកភ្នែកឆ្អែតឆ្អន់។

Boom Panadda
Boom Panadda និងកូនស្រី
Boom Panadda និងអតីតស្វាមី

៤) តារាស្រី DJ Dada៖ ក្រោយពេលរៀបការ និងរស់នៅជាមួយគ្នាបានរយៈពេល ៩ ឆ្នាំកន្លងមក តារាស្រីរូបនេះក៏បានលែងលះគ្នាជាមួយស្វាមីស្ងាត់ៗដោយមិនបានបញ្ចេញឱ្យអ្នកគាំទ្របានដឹងនោះទេ ហើយសព្វថ្ងៃនាងក៏បានចាប់ផ្តើមជីវិតថ្មីជាមួយនឹងកូនប្រុសអាយុជាង ៤ ឆ្នាំដោយស្នាមញញឹម៕

DJ dada
DJ dada និងកូនប្រុស
DJ dada និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]