អង់គ្លេស៖ លោក Ole Gunnar Solskjaer បានចូលមកដឹកនាំក្រុមបិសាចក្រហម ជំនួសលោក Jose Mourinho កាលពីពេលកន្លងទៅថ្មីៗនេះ។ ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ Man UTD លោក Solskjaer បានដឹកនាំ Man UTD ប្រកួតឈ្នះ ៥ប្រកួតជាប់ៗគ្នា។ យ៉ាងណាក្តី ជ័យជម្នះនេះមិនទាន់សមល្មមឱ្យអ្នកគាំទ្ររបស់ Man UTD សប្បាយរីករាយនៅឡើយទេ ព្រោះអ្នកគាំទ្រទាំងអស់នៅមានក្តីបារម្ភ ចំពោះការប្រកួតនាពេលខាងមុខជាមួយក្រុមលំដាប់កំពូលៗ។

លោក Ole Gunnar Solskjaer

ជាក់ស្ដែងនៅចុងសប្តាហ៍នេះ ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរទៅប៉ះក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅឯកីឡដ្ឋានជាតិរបស់អង់គ្លេស Wembly Stadium។ មុនការប្រកួតនេះចូលមកដល់ អ្នកចាត់ការបណ្ដោះអាសន្នរបស់ Man UTD បាននិយាយថា ៖ "ខ្ញុំដឹងអំពីពាក្យចចាមអារ៉ាមនៃការចង់បានលោក Pochettino មកដឹកនាំក្រុម (Man UTD), ក៏ព្រោះលោក Pochettino អាចធ្វើបានល្អក្នុងការងារនេះ, ប៉ុន្តែនេះមិនមែនជាការងាររបស់ខ្ញុំ ក្នុងការវាយតម្លៃអ្នកចាត់ការរបស់ក្លិបផ្សេងនោះទេ ប៉ុន្តែជាក់ស្តែងខ្ញុំត្រូវផ្ដោតអារម្មណ៍លើការងាររបស់ខ្ញុំ និងលើការប្រកួតនាពេលខាងមុខ" លោកបាននិយាយដូច្នេះ នៅពេលដែលអ្នកកាសែតសួរនាំអំពីលោក Pochettino។

លោក Ole Gunnar Solskjaer និងលោក Pochettino

ចាប់ពីសប្តាហ៍នេះតទៅ Manchester United ត្រូវធ្វើការងារធ្ងន់ ព្រោះកាលវិភាគប្រកួតបន្តបន្ទាប់ត្រូវប៉ះហ្នឹងក្រុមខ្លាំងៗជាបន្តបន្ទាប់ដូចខាងក្រោម៕

កាលវិភាគប្រកួតរបស់ Man UTD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]