កូរ៉េខាងត្បូង ៖ ការបំបែកក្រុម នៅក្នុងវិស័យ Kpop ត្រូវបានអ្នកគាំទ្រចាត់ទុកថា មិនមែនជាដំណឹងល្អប៉ុន្មាននោះទេ ព្រោះតែក្រុមចម្រៀងនីមួយៗ ទោះជាល្បីខ្លាំង ឬមិនសូវល្បីក៏ដោយ ពួកគេសុទ្ធសឹងតែ មានក្រុមអ្នកគាំទ្ររៀងៗខ្លួន ខុសគ្នាតែត្រង់ថា ក្រុមខ្លះមានចំនួនអ្នកគាំទ្រច្រើន ចំណែកខ្លះទៀតមានតិច វាអាស្រ័យទៅលើប្រជាប្រិយភាព របស់តារាទាំងនោះ។ 

ដូច្នេះហើយ បើមានក្រុមចម្រៀងណា ត្រូវបំបែកក្រុម អ្នកគាំទ្រក្រុមនោះ ច្បាស់ជាពិបាកចិត្ត ព្រោះពួកគេលែងបានឃើញ តារាដែលពួកគេស្រលាញ់ សម្ដែងលើឆាកតែមួយរួមគ្នាទៀតហើយ។

ជាក់ស្ដែង ថ្មីៗនេះ មានប្រភពមួយបានទម្លាយថា សមាជិកក្រុមចម្រៀងស្រី Girl's Day កំពុងតែសម្លឹងរកមើល ក្រុមហ៊ុនគ្រប់គ្រងថ្មី ដែលនោះមានន័យថា ពួកគេនឹងបំបែកក្រុមឆាប់ៗនេះ បន្ទាប់ពីកុងត្រាចាស់ ត្រូវបានបញ្ចប់។ ពាក្យចចាមអារ៉ាមទាំងនេះ បានវាយប្រហារទឹកចិត្តអ្នកគាំទ្រ មិនតិចនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងស្រី Girl's Day មានសមាជិក ៤នាក់ ហើយបានបង្ហាញខ្លួនជាលើកដំបូង នៅឆ្នាំ ២០១០។ ពួកគេបានបន្តកិច្ចសន្យា ជាមួយនឹងផលិតកម្ម Dream T Entertainment នៅក្នុងឆ្នាំ ២០១៧ ដែលកិច្ចសន្យានោះ វាមានរយៈពេល ២ឆ្នាំ គឺនឹងបញ្ចប់ក្នុងឆ្នាំ ២០១៩ នេះ។

នេះបើយោងតាម ប្រភពជាច្រើនបាននិយាយថា សមាជិកទាំង ៤នាក់ គ្រោងនឹងចាកចេញពីក្រុមហ៊ុន ហើយធ្វើការជាមួយភ្នាក់ងារថ្មីមួយ។ ពួកគេនឹងបង្ហាញខ្លួនជាតារាឯករាជ្យ ហើយអភិវឌ្ឍន៍ខ្លួន ជាតារាសម្ដែងវិញម្ដង៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Girl's Day
រូបភាព Girl's Day
រូបភាព Girl's Day
រូបភាព Girl's Day
រូបភាព Girl's Day

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]