អូស្រ្តាលី៖ អ្នករាល់គ្នាច្បាស់ជានៅចាំ កំពូលបុរសអត់លិឍដែលមានរូបរាងស្គម តែងតែអួតខ្លួនមានសាច់ដុំក្បាលពោះ ៦កង់ (6 Packs Abs) និងតែងតែស្វែងរកសង្សារនៅលើបណ្តាញសង្គមនោះ ទីបំផុតគេរកមិត្តស្រីបានហើយ។

Timstar និងសង្សាររបស់លោក

បុរសសង្ហានេះមានឈ្មោះ Timstar ជាជនជាតិអាស៊ីកាត់អូស្រ្តាលី រូបគេបានល្បីកក្រើកលើបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ មូលហេតុគឺដោយសារគាត់ពូកែលេងទឹកមុខ ក្លែមពាក្យសម្តីកំប្លុកកំប្លែងធ្វើឱ្យក្រមុំៗ និងនារីជាច្រើនរូបមានការចាប់អារម្មណ៍ជាខ្លាំង។

តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុងកាលពី ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ដោយសារកំលោះសង្វិតរូបនេះទីបំផុតអាចរកមិត្តស្រីបានហើយ។ Timstar បាន Update ហ្វេសប៊ុករបស់លោកដែលដាក់ Relationship ជាមួយស្រីស្អាតម្នាក់ឈ្មោះ Sijia Wang

មានអ្នកលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិថា៖

«ទីបំផុតគេមានលិឍហើយ»

«គេមិនចាំបាច់ស្វែងរកសង្សារទៀតទេ»

«ចូលរួមអបអរ! ទីបំផុតរកបានហើយ»

ចាប់តាំងពីមានស្នេហាមក Timstar បានចែករំលែករូបថត និងវីដេអូស្វីតៗជាច្រើននៅលើបណ្តាញសង្គមដែលធ្វើឱ្យមហាជនមានការច្រណែននឹងពួកគេយ៉ាងខ្លាំង។

ដូច្នេះសម្រាប់កំលោះៗនិងក្រមុំៗដែលអត់ទាន់មានដៃគូនឹងគេ កុំទាន់សង្ឃឹម និងបាក់ទឹកចិត្តអី ថ្ងៃណាមួយអ្នកប្រាកដជាអាចស្វែងរកដៃគូជីវិតដូចជា Timstar ជាក់ជាពុំខាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Timstar និងសង្សាររបស់លោក
Timstar និងសង្សាររបស់លោក
Timstar និងសង្សាររបស់លោក
Timstar និងសង្សាររបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]