ភ្នំពេញ៖ កាលពីថ្ងៃទី១០ ម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម សាន់ដេ កញ្ញា យូរី ឈានចូលអាយុ ២៥ ឆ្នាំ។

យ៉ាងណាមិញ គេសង្កេតឃើញថា សម្រាប់ខួបកំណើតរបស់តារាសាច់សខ្ចីរូបនេះ ក្នុងឆ្នាំនេះ មានតារាៗ និងអ្នកគាំទ្រជាច្រើន បាននាំគ្នាជូនពរ និងទិញកាដូជូន សម្រាប់អបអរថ្ងៃកំណើតរបស់នាងផងដែរ។

តួយ៉ាង សម្រាប់ឆ្នាំនេះ អ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលស្ទើរតែមិនជឿនោះ កាលពីម្សិលមិញនេះ អ្នកគាំទ្ររបស់ យូរី បាន Surprise កាដូទៅនាងយ៉ាងពិសេស ដោយពួកគេបានជូនជាថវិកាឲ្យនាង រហូតដល់ ៥០០០ ដុល្លារឯណោះ ដោយទាំងនេះ ផ្អែកលើវីដេអូមួយ បង្ហោះលើបណ្តាញសង្គមយូធូបផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ដោយសារតែពួកគេស្រលាញ់តារាចម្រៀងរូបនេះ ទើបពួកគេហ៊ានជូនកាដូជាលុយដ៏ច្រើនសម្រាប់នាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រម្នាក់របស់កញ្ញា យូរី បាននិយាយថា ឆ្នាំក្រោយគេនឹងគម្រោងទិញកាបូប Brand ម៉ាក LV ជូននាងថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

យូរី
យូរី
កាដូរបស់ យូរី
កាដូរបស់ យូរី
កាដូរបស់ យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី