កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលនិយមចូលចិត្ត EXO ក្រុមចម្រៀងប្រុសដ៏ល្បី ប្រាកដជាធ្លាប់បានដឹងរួចមកហើយថា Kai បានផ្លាស់ប្ដូរស្ទីលសម្លៀកបំពាក់ថ្មី ជាមួយនឹងម៉ូតអាវខើចបង្ហាញផ្ចិត ដែលជាកំពុងពេញនិយមសម្រាប់នារីៗ ក្នុងពេលបច្ចុប្បន្ន។

ជាក់ស្ដែង នៅពេលដែលឈុតបែបនេះ ស្ថិតនៅលើរាងកាយរបស់ Kai ធ្វើឲ្យលោកមើលទៅ កាន់តែសង្ហា និងលេចធ្លោទ្វេដង។ ប៉ុន្តែអ្នកគាំទ្រក៏ស្រាប់តែងឿងឆ្ងល់ថា ហេតុអ្វីមានតែ Kai ម្នាក់ ដែលប្ដូរមកលេងស្ទាយ៏បែបនេះ។ ជាការពិតណាស់ សមាជិកក្រុម សុទ្ធតែមានរាងកាយដ៏ស៊ិចស៊ី វាជាការល្អ ប្រសិនបើពួកគេស្លៀកឈុតបែបនេះ ឡើងសម្ដែងនៅលើឆាក។

Kai បានឆ្លើយសំណួរសម្រាប់រឿងនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលទើបតែចាក់ផ្សាយថ្មីៗនេះ។ លោកបាននិយាយថា លោកធ្លាប់បានស្នើឲ្យ សមាជិកផ្សេងៗ ពាក់អាវខើចបែបនេះដែរ ប៉ុន្តែគ្មានអ្នកណា ចាប់អារម្មណ៍ចង់ពាក់ជាមួយលោកទេ ពួកគេគ្រប់គ្នាសុទ្ធតែបដិសេធ ទើបលោកសម្រេចចិត្ត ពាក់វាតែម្នាក់ឯងយ៉ាងដូច្នេះទៅ។

ភ្លាមៗនោះ Suho បានអះអាងថា មានតែ Kai ម្នាក់ទេ ដែលអាចពាក់វា ព្រោះលោកមានសម្បុរស្បែកល្អ សាកសមនឹងពន្លឺ ដែលនៅលើឆាក។ ចំណែកលោកវិញ មិនអាចនោះទេ បើត្រូវពន្លឺខ្លាំង ស្បែកលោកនឹងទៅជាសស្លេក ហើយលោកក៏គ្មានភាពជឿជាក់ដែរ ព្រោះលោកតែងតែមានអារម្មណ៍ថា សាច់ពោះរបស់ខ្លួនឯងដូចជា ពោះរបស់កូនក្មេង៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព EXO
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Suho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]