រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១១​និង​០០​ព្រឹក​នេះ​ភ្លើង​បាន​រលត់​ហើយ ដែល​ឆេះ​កា​រ៉ា​ស​សាំង​ស្ថានីយ​សូ​គី​ម៉ិច ស្ថិត​នៅ​ឃុំ​បឹង​សាឡា​ង ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ក្នុង​ករណី​នេះ​បាប​ឆេះ​រថយន្ត​ដឹង​សាំង​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​រោង​ស្ថានីយ​សាំង​នេះ​ផង​ដែរ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ទាក់ទិន​នឹង​ករណី​នេះ​ខាង​យើ​នៅ​មិន​ទាន់​បានដឹង​មូលហេតុច្បាស់​នៅឡើយ​ទេ តែ​គេ​សង្ស័យ​ថា មក​ពី​រថយន្ត​សូ​គី​ម៉ិច​មួយ​គ្រឿង​នោះ​ចូល​ចត​បូម​ប្រេង​នៅ​ស្ថានីយ​ខាងលើ ហើយ​ក៏​បាន​ឆាបឆេះ​ពេល​កំពុង​បូម​តែ​ម្តង ។ ស្ថានីយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ទិញ​ប្រេង​មិន​បរិសុទ្ធ ដែល​មាន​រថយន្ត​ប្រេង​ជា​ច្រើន​គ្រឿង​បាន​ដែល​មក​ឈប់​ចត​នៅ​ចំណុច​ខាងលើ​នេះ​គឺ​បូម​ប្រេង​លក់​ឲ្យ​ស្ថានីយ​ប្រេង​ខាងលើ​នេះ ហើយ​មាន​រោង​មួយ​សម្រាប់​ឲ្យ​រថយន្ត​ស៊ី​តែ​ន​ប្រេង​ចូល​បូម​ប្រេង​ជា​លក្ខណៈ​សំងាត់។

ក្នុង​ហេតុការណ៍​នេះ​មាន​រថយន្ត​ទៅ​ជួយ​អន្តរាគមន៍​២១​គ្រឿង និង​សមត្ថកិច្ច​កំពុង​ជួយ​គ្នា ផង​ដែរ​ត្បិត​តែ​វា​បាន​រលត់​ទៅ​ហើយ​ក្តី តែ​ក្នុង​ករណី​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ។

បើ​តាម​ព័ត៌មាន​ពី​នគរបាល​ដែល​ម្ចាស់​ស្ថានីយ​បាន​ប្រាប់​ថា មូលហេតុ​មក​ពី​ឆ្លង​ចរន្ត​ពី​រថយន្ត បូម​ប្រេង​នោះ​មិន​បាន​ពន្លត់​រថយន្ត ហើយ​ក៏​បាន​ឆេះ​ខណៈ​កំពុង​តែ​បូម​តែ​ម្តង៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]