ព្រះវិហា៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកពីកម្មវិធី ប្រគំតន្រ្តី កាលពីថ្មីៗនេះ ដែលមានការចូលរួមពីសំណាក់ តារាសម្ដែង តារាចម្រៀង និងពិធីករ ពិធីការិនី ជាច្រើនដួង មែនទែន ។

ក្នុងកម្មវិធីនោះដែរ មានឈ្មោះថា៖« តន្រ្តីបៃតង » ដែលជាការរៀបចំ របស់លោក តាំង គឹមសួ ដើម្បីធ្វើការផ្សព្វផ្សាយ ក្នុងការការពារ ព្រៃឈេី របស់ប្រទេស កម្ពុជា ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅទីនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជាមួយគ្នានោះដែរ គេសង្កេតឃើញតារាៗជាច្រើនដួង បានសម្រក់ទឹកភ្នែក ភ្លាមៗទៅកាន់ លោក Ben ដែលជាអ្នកការពារ ព្រៃឈេី ជនជាតិអាមេរិក ដែលរូបលោក បានមករស់នៅ ក្នុងប្រទេស កម្ពុជា តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។

ជាក់ស្ដែង ពិធីការិនី មិនចេះរីងស្ងួត កញ្ញា សុភ័ក្រ កុសុម៉ា គេធ្លាប់តែឃើញ សើចសប្បាយរីករាយ បែបជាទប់ទឹកភ្នែក មិនជាប់ ក្រោយពីទស្សនាវីដេអូ ស្តីពីជីវប្រវត្តិ របស់ លោក Ben។ លើសពីនេះទៅនោះ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានថ្លែងពីអារម្មណ៍ ពិតទាំងទឹកភ្នែក ពីសេចក្ដីស្រលាញ់ ដ៏ធំធេង ដែលសឹងតែគ្មាន អ្នកណាធ្វើបានដូច លោក Ben

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
តារាៗដែលបានចូលរួម
តារាៗដែលបានចូលរួម
តារាៗដែលបានចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា