ថៃ៖ ទំនាក់ទំនងស្នេហារវាង តារាពូកែសម្ដី លោក Freudo Nidas និងតារាស្រី កញ្ញា Preaw Kanitkul បានឈានដល់ផ្លូវបញ្ចប់ ក្រោយពេលចំណងស្នេហ៍មួយនេះ បានរយៈពេលជាង៥ឆ្នាំមកហើយផងដែរ។

ប៉ុន្តែចំពោះរឿងរ៉ាវស្នេហារបស់តារាមួយគូនេះដែរ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ បន្ទាប់ពីទំនាក់ទំនងត្រូវបានប្រកាសចែកផ្លូវគ្នាមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ តារាប្រុស លោក Freudo Nidas បានបង្ហោះសារឆ្លើយឆ្លងជាមួយនឹងអតីតសង្សាររបស់ខ្លួន គឺតារាស្រី Linn  យ៉ាងផ្អែមល្ហែមជាមួយគ្នា ដោយក្នុងនោះបានហៅគ្នា «អូន»និង«បង»ពេញៗមាត់ថែមទៀតផង។

យ៉ាងណាមិញ សម្រាប់តារាស្រី Preaw ហាក់មិនបានខ្វល់ខ្វាយអ្វីនោះឡើយ ដោយនាងថាឥលូវវាជាសិទ្ធរបស់បុគ្គលរៀងៗខ្លួន ដែលមិនជាប់ពាក់ព័ន្ធនឹងនាងទៀតនោះឡើយ ដោយនាងសុំមិនបញ្ចេញមតិច្រើននោះទេ ៕ 

Freudo Nidas និង​ Preaw
Freudo Nidas និង​ Preaw
Preawសង្សារថ្មី
Lin សង្សារចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]