ភ្នំពេញ៖ កាលពីម្សិលមិញនេះ ស្រាប់តែលេចធ្លាយនូវដំណឹងតារាកំប្លែងជើងចាស់ នាយស្មាញ ម្នាក់ទៀតហើយ ដែលបានបាត់មុខពីវិស័យសិល្បៈ ដោយសារតែត្រូវជួបជាមួយនឹងស្ថានភាពជំងឺប្រចាំកាយ សភាពគួរឲ្យបារម្ភ គ្មានទាំងប្រាក់ដើម្បីធ្វើការព្យាបាលខ្លួន។

ជំងឺរបស់លោកត្រូវបានគេដឹងថា ជំងឺនោមធ្លាក់ឈាម ដែលវាអាចប្រែទៅជាជំងឺមហារីក តម្រូវធ្វើការវះកាត់ជាបន្ទាន់ មិនត្រឹមតែប៉ុណ្ណោះការចំណាយទៅលើការវះកាត់នោះ ក៏ត្រូវចំណាយចាប់ពី៥ពាន់ដុល្លារ ទៅ៦ពាន់ដុល្លារ ទើបអាចធ្វើការវះកាត់បាន។

គ្រាន់តែដំណឹងមួយនេះត្រូវបានផ្សព្វផ្សាយភ្លាម ម្ចាស់សមាគមអ្នកនាង ចនច័ន្ទលក្ខិណា និងលោកគ្រូ អៀង ស៊ីធុល បានធ្វើការចុះទៅសួរសុខទុក្ខ ថែមទាំងពាំនាំនូវថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ទៅជួយដល់លោកដែលកំពុងតែជួបទុកលំបាក និងត្រូវការប្រាក់ដើម្បីធ្វើការព្យាបាលជំងឺជាបន្ទាន់។

ក្រោយពីបានឃើញទង្វើបែនេះ មហាជនជាច្រើនក៏បានកោតសរសើរដល់នាង ដែលតែងតែជួយដល់អ្នកសិល្បៈគ្រប់រូប កំពុងតែជួបទុក្ខលំបាកយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយស្មាញ
នាយស្មាញ
នាយស្មាញ
នាយស្មាញ
នាយស្មាញ ធ្លាក់ខ្លួនឈឹ
នាយស្មាញ ធ្លាក់ខ្លួនឈឹ
នាយស្មាញ ធ្លាក់ខ្លួនឈឹ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ
នាយស្មាញ ត្រូវបានគេចុះទៅជួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ស្មាញ