កូរ៉ខាងត្បូង៖ បើនិយាយពីតារាចម្រៀងទោលរបស់ប្រទេសកូរ៉េ គឺលោក Seven ជឿជាក់ថាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមិនស្គាល់លោក។

ថ្មីៗនេះ Seven ត្រូវបានក្លាយជាតារាកិត្តិយសមួយរូបចូលរួមនៅក្នុងកម្មវិធី Video Star ដែលមានការចូលរួមពីតារាជាច្រើនរូបទៀតដូចជា Kim Wan Sun Park Kyung ក្រុម Block B ជាដើម។

ទៀតសោតនៅក្នុងកម្មវិធីនោះផ្ទាល់ Seven បានរៀបរាប់ពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយមិត្តស្រីដែលជាតារាសម្តែង គឺកញ្ញា Lee Da Hae ជាលើកដំបូងខ្ទេច។ លោកបាននិយាយថា៖

«ទំនាក់ទំនងស្នេហារបស់ពួកយើងទាំងពីរ នៅពេលនេះរឹងមាំល្អណាស់ ពួកយើងបានណាត់គ្នាញ៉ាំបាយដោយគ្មានការលាក់បាំង ឬក្លាយខ្លាចអ្នកណាឃើញនោះទេ ខ្ញុំបានសម្រេចចិត្តថានឹងបណ្តោយឲ្យគ្រប់យ៉ាងទៅតាមដំណើរ ខ្ញុំចូលចិត្តនាំនាងទៅញ៉ាំអាហារដែលឆ្ងាញ់ នៅកន្លែងណាដែលមានបរិយាកាសល្អៗ។ ការបើកបង្ហាញទំនាក់ទំនងជាសាធារណៈ ខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងណាស់ វាងាយនៅពេលដែលយើងចង់ទៅទីកន្លែងផ្សេងៗ។ ចំនុចលំបាកគឺ ពួកយើងទាំងពីរមិនសូវមានពេលទំនេរ មិនសូវបានជួបគ្នា អ្វីដែលពួកយើងអាចធ្វើបាននោះ គឺការនិយាយទូរស័ព្ទទៅគ្នា សួរពីនេះពីនោះ សួរពីរឿងការងារអីផ្សេងៗ។ ពួកយើងតែងតែផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ខ្ញុំគិតថាទាំងអស់នេះហើយជាអ្វីដែលជម្រុញឲ្យទំនាក់ទំនងកាន់តែរឹងមាំ អាចឆ្លងកាត់ឧបសគ្គរួមគ្នាជាច្រើនមកបាន»៕

សូមទស្សនារូបភាពទាំងអស់គ្នា៖

Seven
Seven
Lee Da Hae
Lee Da Hae
Seven និង មិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]