ភ្នំពេញ៖ ពានរង្វាន់សម្រាប់អត្តពលិកឆ្នើមពិភពលោកប្រចាំឆ្នាំ ២០១៨ បានបើកឱ្យសាធារណៈជនចូលរួមបោះឆ្នោតកាលពីពេលថ្មីៗនេះ។ ក្នុងចំណោមកីឡា ២៥ប្រភេទ ក្នុងនោះក៏មានបេក្ខភាព វីរៈកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសប៉េតង់ពិភពលោករបស់កម្ពុជាផងដែរ។ វីរៈកីឡាការិនី កែ ឡេង ធ្លាប់បានឈ្នះមេដាយមាសពិភពលោកឱ្យកម្ពុជា ៣សម័យកាលផ្ទួនៗក្នុងឆ្នាំ ២០១៣, ២០១៥, និង ២០១៧។

កីឡាការិនី កែ ឡេង (រូបភាព៖ NOCC)

ប្រិយមិត្តទាំងអស់អាចចូលរួមបោះឆ្នោតគាំទ្រ ចំពោះកីឡាការិនីតំណាងឱ្យកម្ពុជាយើងបានគ្រប់ៗគ្នាចំពោះលក្ខខណ្ឌនៃការបោះឆ្នោតគឺ៖

១. អ្នកចូលរួមបោះឆ្នោតទាំងអស់ អាចធ្វើការបោះឆ្នោតបានម្តងរៀងរាល់ ២៤ម៉ោង។

២. បើសិនជាលោកអ្នកបានបំពេញ នាម និងគោត្តនាម រួមជាមួយនិងអ៊ីម៉ែលផ្ទាល់ខ្លួននោះ លោកអ្នកនឹងទទួលបានសិទ្ធិបោះឆ្នោត ២ដងក្នុងពេលតែមួយ។

ដើម្បីចូលរួមបោះឆ្នោត លោកអ្នកអាចចូលទៅកាន់ Link នេះ ៖ https://www.theworldgames.org/awards/Athlete-of-the-Year-2018-58

កម្មវិធីនេះនឹងធ្វើការជ្រើសរើសបេក្ខភាពដែលមានសម្លេងគាំទ្រច្រើនជាងគេ ១០រូបនៅថ្ងៃទី ១៥ ខែមករា ដែលអាចបន្តក្នុងកម្មវិធីនេះបាន។ សូមបញ្ជាក់ថាកម្មវិធីបោះឆ្នោតនេះ នឹងបញ្ចប់នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៩ខាងមុខនេះ៕ 

កីឡាការិនី កែ ឡេង
កីឡាការិនី កែ ឡេងជាមួយបេក្ខភាពដទៃទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]