ចិន៖ យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃទី ៩ ខែ មករា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រជាជនចិនបានចាប់ផ្តើមធ្វើក្បួនដង្ហែយ៉ាងធំដើម្បីអបអរសាទរពិធីចូលឆ្នាំចិនប្រពៃណីជាតិរបស់ខ្លួន ដោយការសែងស្តេចជ្រូកមួយក្បាលមានទម្ងន់ជិត ១០០០គីឡូក្រាម ឯណោះ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ស្តេចជ្រូកមួយក្បាលដែលគេសែងនេះមានទម្ងន់សរុប ២០៧២ផោន (ស្មើនឹង ៩៤០ គីឡូក្រាម)។ វាមានអាយុ៩ឆ្នាំ ជាជ្រូកយក្សមួយក្បាលដែលយកចេញមកពីកសិដ្ឋានចិញ្ចឹមជ្រូក Yuan Baofeng ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Chengdu

ស្តេចជ្រូក
ស្តេចជ្រូក

យោងតាមប្រសាសន៍បុរសត្រកូល Liu ដែលជាអ្នកមើលថែជ្រូកយក្សនេះបាននិយាយថា "ស្តេចជ្រូកមួយក្បាលនេះមានចរិតកោងកាច និងឆាប់ខឹងណាស់។ បើសុខភាពនិងរាងកាយវាវិញ មានលក្ខណៈល្អប្រសើរនិងមាំមួនណាស់ គ្រាន់តែវាចាស់បន្តិច។" 

ជាទូទៅ ជ្រូកណាដែលទទួលបានការមើលថែដិតដល់ល្អអាចនឹងមានលទ្ធភាពរស់ ដល់ ១៥ឆ្នាំក៏មាន។

ប្រជាជនចិនបានប្រារព្ធពិធីនេះឡើងនៅទីក្រុង Meishan ស្ថិតក្នុងខេត្ត Sichaun កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។

ទម្ងន់ជ្រូកជិត១០០០គីឡូ អីចឹងអ្នកសែងក៏មិនតិចដែរ។ គេបានយកមនុស្សប្រុស ២៤នាក់ ដើម្បីទៅលើកសែងសត្វជ្រូកមួយក្បាលនេះនៅក្នុងក្បួនដង្ហែ៕

មានវីដេអូនៅខាងក្រោម៖

ស្តេចជ្រូក
ស្តេចជ្រូក
ស្តេចជ្រូក
ស្តេចជ្រូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]