កូរ៉េខាងត្បូង ៖ កាលយប់ថ្ងៃទី ១០ ខែមករា ម្សិលមិញនេះ ផលិតកម្មលំដាប់លេខ១ របស់កូរ៉េ Big Hit Entertainment ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាក្រុមហ៊ុនដែលគ្រប់គ្រងក្រុម BTS បានបង្ហាញជាផ្លូវការ នូវឈ្មោះក្រុមចម្រៀងថ្មីរបស់ខ្លួន និងបើកបង្ហាញមុខ សមាជិកទី ១ នៅក្នុងក្រុមថ្មី ដែលមានឈ្មោះថា Yeonjun ព្រមទាំងបានបើក គេហទំព័រផ្លូវការថ្មីមួយ សម្រាប់ក្រុមនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងថ្មីដែលសិស្សប្អូនរបស់ BTS នេះ មានឈ្មោះថា TXT។ ក្នុងនោះដែរ ភ្នាក់ងារដែលធ្វើការ នៅក្នុងផលិតកម្មនេះ បានទម្លាយថា Yeonjun គឺមានអាយុ ២០ឆ្នាំ ហើយលោកជាសមាជិកក្រុម ដែលមានអាយុច្រើនជាងគេ ថែមទាំងមានទេពកោសល្យខ្លាំងផ្នែករាំ ទៀតផង។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺគ្រាន់តែបង្ហាញមុខភ្លាម ក្រុមអ្នកគាំទ្រ BTS បានបង្ហាញការស្វាគមន៍ពួកគេ យ៉ាងកក់ក្ដៅភ្លាម ជាហេតុធ្វើឲ្យគេរំពឹងទុកថា TXT អាចនឹងទទួលបានភាគជោគជ័យ តាមគន្លងរបស់រៀមច្បងជាក់ជាមិនខាង។

យ៉ាងណាមិញ ចំពោះសមាជិកផ្សេងៗទៀត ផលិតកម្ម Big Hit នឹងធ្វើការបង្ហាញជាបន្តបន្ទាប់ ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដាន ជាបន្តទៅទៀត៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS
រូបភាព Yeonjun
រូបភាព Yeonjun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]