ជប៉ុន៖ កាលពីថ្ងៃច័ន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុម័តច្បាប់ថ្មីជាផ្លូវការ ដែលតម្រូវឱ្យអ្នកធ្វើដំណើរទាំងអស់ មិនថាជនជាតិបរទេស ឬជនជាតិជប៉ុនត្រូវតែបង់ពន្ធចំនួន ១,០០០ យ៉េន (ប្រហែល ៩ដុល្លារ) នៅពេលដែលពួកគេចាកចេញពីប្រទេសជប៉ុន។

យ៉ាងណាមិញ ក្មេងក្រោមអាយុ ២ឆ្នាំ ឬអ្នកដែលមកលេងប្រទេសជប៉ុនក្រោម ២៤ ម៉ោងត្រូវបានលើកលែង មិនតម្រូវឱ្យបង់ពន្ធមួយនេះទេ។

ពន្ធនេះមានឈ្មោះថា «Sayonara Tax» អាចហៅបានថា ពន្ធលាគ្នា ឬពន្ធចាកចេញពីប្រទេស។ ពន្ធចាកចេញពីប្រទេសនេះ ត្រូវបានអនុម័តដោយសភាជប៉ុន ដោយគេរំពឹងថានឹងមានការកើនឡើងនៃភ្ញៀវទេសចរដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូនៅឆ្នាំ ២០២០ ខាងមុខនេះ។ ដូច្នេះបានជារដ្ឋាភិបាលជប៉ុនរំពឹងថានឹងទទួលបានប្រាក់ចំណូលបន្ថែមពីពន្ធ ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥០ពាន់លានយ៉េន (៤៦១.៦ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីពេលថ្មីៗនេះ។

នាយកគ្រប់គ្រងក្រុមប្រឹក្សាស្រាវជ្រាវ និងទេសចរណ៍ពិភពលោក លោក Rochelle Turner បានមានប្រសាសន៍ថា៖

«ប្រទេសជប៉ុនត្រូវការប្រាក់ដើម្បីចំណាយលើការអភិវឌ្ឍន៍ស្ថានីយបច្ចេកវិទ្យា ដើម្បីជំរុញដល់ដំណើរការនៃភ្ញៀវទេសចរឱ្យមានភាពល្អប្រសើរ និងលឿនជាងមុន ហើយក៏ត្រូវបន្ថែមស្លាកសញ្ញាភាសាអន្តរជាតិឱ្យបានច្រើនពេញប្រទេសផងដែរ៕» 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]