ថៃ៖ ចូលមកដល់ឆ្នាំថ្មីឆ្នាំ ២០១៩ នេះភ្លាម គេឃើញជីវិតរបស់តារាសម្តែងស្រីមុខស្រស់កញ្ញា Kwan ហាក់ដូចជាមានរាសីឡើងខ្ពស់ស្រឺតៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗអ្នកគាំទ្រតែងតែ បានឃើញរូបភាពនាងបង្ហោះនៅលើបណ្តាញអ៊ីនស្តារក្រាមបង្ហាញពីភាពស្រស់ស្រាយ ក្នុងជីវិតជាតារាហាយសូររបស់ខ្លួន។

ហើយក្នុងនោះដែរ គេក៏បានឃើញការតុបតែងខ្លួនរបស់នាង ក៏កាន់តែលេចធ្លោខ្លាំងខុសប្លែកពីពេលមុនឆ្ងាយ ក្នុងដំណើរកម្សាន្តឆ្នាំថ្មីទៅកាន់ប្រទេសអូស្ត្រាលីរបស់នាងផងដែរ។ 

ដោយការទៅដើរលេងក្រៅប្រទេសលើកនេះ Kwan បានតុបតែងខ្លួន និងលេងស្ទីលថតបែបប្លែកៗ មើលមួយភ្លែត ស្មានតែនាងទៅជាតារាបរទេសបាត់ទៅហើយ។ 

ជាក់ស្តែង ក៏មានហ្វេនៗចូលទៅបញ្ចេញមតិយោបល់ នៅខាងក្រោមរូបភាពដែលនាងបានបង្ហោះនោះថា ពិតជាមានសម្រស់ស្រស់ស្អាត និងប្លែកភ្នែកមែនទែនពេលនាងប្តូរមកលេងស្ទាយ៍បែបនេះវិញ។ 

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រមួយចំនួនទៀតសរសើរនាងថា តាំងពីបែកសង្សារចាស់ ហើយមានសង្សារថ្មីជាកូនម្ចាស់សណ្ឋាគារទំនើបមក Kwan កាន់តែមានសម្រស់ស្រស់ស្អាត និងស៊ិចស៊ី មិនចាញ់តារាសម្តែងស្រីឯទៀតៗនៅក្នុងសង្គមសិល្បៈថៃ៕ 

តោះមកទស្សនារូបភាពរបស់ Kwan ក្នុងដំណើរកម្សាន្តនៅប្រទេសអូស្រ្តាលីដូចខាងក្រោមនេះទាំងអស់គ្នា៖ 

Kwan
Kwan
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី
Kwan ដើរលេងនៅអូស្រ្តាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]