ភ្នំពេញ៖ មកទល់នឹងពេលនេះ តារាកំប្លែងនាយពាក់មី បានសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះលោកកាន់តែមានជីវភាពធូរធារ រីឯគ្រួសារក៏កាន់តែមានសុភមង្គល ក្រោមការខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ រកពេលសម្រាកមិនចង់បាន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏បានលេចនូវវីដេអូមួយ ដែលត្រូវបានតារាកំប្លែងវ័យក្មេងរួមទ្រនំ នីឡា បានលួចថតលោក ខណៈពេលដែលសម្រាកពីម៉ោងការងារ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមិននឹកស្មានដល់នោះទេ។

ដោយក្នុងនោះលោកបានធ្វើការសម្រាកនៅកន្លែង ដ៏ចង្អៀតតូចមួយ គេងយ៉ាងលង់លក់ មិនខ្វល់ពីអ្នកណា ព្រោះថាខ្លួនកំពុងតែនឿយហត់ អស់កម្លាំងខ្លាំង ធ្វើឲ្យតារាស្រីរូបនេះរៀបរាប់ ទាំងការអស់សំណើច លាយឡំនឹងការសរសើរ នៅពេលដែលឃើញលោកសម្រាកកន្លែងបែបនេះ។

ក្រោយពីបានឃើញសកម្មភាពមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោក ដែលខិតខំធ្វើការខ្លាំងរហូតរកកន្លែងសម្រាក ដោយមិនរើសកន្លែងច្រើនបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

តារាកំប្លែងនាយពាក់មី
តារាកំប្លែងនាយពាក់មី
តារាកំប្លែងនាយពាក់មី
ពាក់មី ត្រូវនីឡា លួចថតពេលសម្រាក
ពាក់មី ត្រូវនីឡា លួចថតពេលសម្រាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី