ថៃ៖ តារាចម្រៀងដ៏ល្បី និងជាសមាជិកក្រុម GOT7 លោក BamBam បានមកប្រទេសថៃ ដែលជាដឹកដីកំណើតរបស់ខ្លួនម្តងទៀត ដើម្បីចូលរួមក្នុងកម្មវិធីមួយ។

ក្នុងនោះ ក្រោយពីបានលេចលឺព័ត៌មានមិនល្អមួយចំនួនពី Lisa តារាចម្រៀងកូរ៉េដែលមានសញ្ជាតិជាជនជាតិថៃរូបនេះ បានធ្វើឲ្យតារា និងប្រជាជនថៃមួយចំនួនធំសម្តែងការមិនពេញចិត្ត។

ដោយក្នុងនាមខ្លួនជាមិត្តភក្តិ និងជាអ្នកដែលធ្លាប់ស្គាល់ Lisa តាំងពីតូចផងនោះ BamBam បាននិយាយថា៖ 

«ខ្ញុំបានទាក់ទងទៅ Lisa និងផ្តល់កម្លាំងចិត្តឲ្យគាត់រួចរាល់ហើយ។ តាមពិតទៅខ្ញុំបានឃើញព័ត៌មានហ្នឹងហើយ វាជារឿងតូចមួយ មានមនុស្ស២ ៣នាក់ប៉ុណ្ណោះជាអ្នកបង្ករឿងនេះ ខ្ញុំជឿថារឿងប៉ុណ្ណឹងធ្វើអី Lisa មិនបានទេ ព្រោះមានមនុស្សជាច្រើនផ្សេងទៀតដែលស្រលាញ់គាត់ ។ ចំនែកឯខ្ញុំវិញក៏ធ្លាប់ជួបរឿងបែបនេះដែរ គ្រាន់តែលើកនេះមានការប្រើប្រាស់សម្តីរៀងលើសបន្តិច។ ខ្ញុំស្គាល់ Lisa មុនពេលដែលខ្ញុំចូលសិល្បៈទៅទៀត ចឹងខ្ញុំដឹងច្បាស់ណាស់ថាគាត់ជាមនុស្សបែបណា ខ្ញុំក៏បានទូរស័ព្ទទៅគាត់សួរថា យ៉ាងម៉េចហើយ? គាត់ឆ្លើយថា មិនអីទេ! ហើយខ្ញុំក៏ប្រាប់ទៀតថា កុំគិតច្រើនពេក ចាំពេលទៅកូរ៉េវិញខ្ញុំប៉ាវបាយមួយពេល ។ តាមពិតទៅ Lisa ជាមនុស្សគិតល្អ ធ្វើល្អ ជាមនុស្សរួសរាយ គ្រាន់តែពេលនេះមានមនុស្សមួយចំនួនតូចអាចនឹងមិនទាន់ដឹងពីចរិតពិតរបស់គាត់។ Lisa គាត់បានផ្តាំខ្ញុំឲ្យជួយប្រាប់អ្នកទាំងអស់គ្នាថា គាត់បានឃើញ បានដឹងរាល់ការផ្តល់កម្លាំងចិត្តរបស់អ្នកគ្រប់គ្នា គាត់ពិតជាអរគុណខ្លាំងណាស់។ មិនថាយើងនៅទីណាទេ តែងតែមានអ្នកដែលចូលចិត្ត និងមិនចូលចិត្តយើង ខ្ញុំគិតថាវាជារឿងធម្មតា»៕

សូមទស្សនារូបភាពទាំងអស់គ្នា៖ 

BamBam GOT7
BamBam GOT7
BamBam GOT7
Lisa BLACKPINK
Lisa BLACKPINK
Lisa BLACKPINK
BamBam និង Lisa
BamBam និង Lisa
BamBam និង Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]