ភ្នំពេញ៖ ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិជិតចូលមកដល់ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបញ្ចេញបទចម្រៀងថ្មីមួយបទ មានចំណងជើងថា “កម្លោះស្រុកស្រែ” ដើម្បីស្វាគមន៍ពិធីបុណ្យជាតិនេះ ទុកសម្រាប់ឲ្យអ្នកគាំទ្ររបស់ខ្លួន រាំលេងកម្សាន្ត។

យ៉ាងណាមិញ សម្រាប់បទចម្រៀងថ្មីនេះដែរ មិនត្រឹមតែពីរោះនោះទេ ឯចំណែកសាច់ភ្លេងវិញក៏ទាក់ទាញមិនណយនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសនោះ បទ “កម្លោះស្រុកស្រែ” នេះ គឺជាបទនិពន្ធថ្មី ទាំងទំនុកចម្រៀង និង Melody ដោយកំពូលតារាចម្រៀងស្រស់សោភារូបនេះផងដែរ។

ទោះជាយ៉ាងណាក្តី មហាជនក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភា ពិតជាពេញចិត្តបទចម្រៀងថ្មីមួយបទនេះខ្លាំងមែនទែន ហើយពួកគេថែមធ្វើការចែករំលែកតៗគ្នា និង Comment សរសើរមិនដាច់ពីមាត់ នៅលើបណ្តាញសង្គម យ៉ាងច្រើន ចំពោះរូបនាងថែមទៀតផង៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីមួយបទនេះ ពីរោះនិងប្លែកបែបណា តោះតាមដានខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា