បារាំង៖ តារាបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Neymar Jr ត្រូវបានសារព័ត៌មានអេស្ប៉ាញចុះផ្សាយថា ការមកចូលរួមរបស់គេជាមួយក្លិបយក្សបារាំង PSG ជាការសោកស្តាយមួយ  ហើយកីឡាកររូបនេះបានព្យាយាមទាក់ទង (ខល) ទៅកាន់ Barcelona ចំនួន៥ដង ក្នុងគោលបំណងដើម្បីចង់វិលត្រឡប់មករួមរស់ជាមួយក្លិបយក្សអេស្ប៉ាញជាថ្មីម្ដងទៀត។

Neymar Jr. ជាមួយលោក Nasser Ghanim Al-Khelaïfi

គួររម្លឹកថា Neymar បានចាកចេញពី Barcelona ទៅកាន់ PSG ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ។ ក្នុងអំឡុងដំណាក់កាលចរចាជាមួយ Barcelona ឪពុកNeymar បាននិយាយជាមួយលោក Josep Maria Bartomeu ដែលជាប្រធានក្លិប Barca ផ្ទាល់ ដើម្បីសុំការអនុញ្ញាតឱ្យកូនរបស់ខ្លួនបានចាកចេញ។

ក្រោយមកឪពុករបស់ Neymar Jr បាននិយាយទៅកាន់លោក Bartomeu សាជាថ្មីម្តងទៀតថា "គាត់ (Neymar Jr) មានការខកចិត្តណាស់ និងសុំទោស" នេះបើយោងតាមកាសែត El Mundo បានស្រង់សម្តី។

Neymar Jr.

ចំពោះកីឡាករ Andre Iniesta បានយល់ឃើញថា៖ "វាជារឿងដែលពិបាក និងប្រហែលជាមិនអាចកើតឡើងបានទេក្នុងការនាំយក Neymar មកកាន់ Nou Camp ម្តងទៀត"។ 

គួរបញ្ជាក់ថា បច្ចុប្បន្នក្លិបបាល់ទាត់ Real Madrid ក៏កំពុងចង់បានអតីតកីឡាកររបស់ Barcelona រូបនេះមកចូលរួមជាមួយខ្លួនដែរ ហើយបើតាមសេចក្តីរាយការណ៍ Real Madrid ហ៊ានចំណាយរហូតដល់ ៣០០លានអឺរ៉ូដើម្បីនាំយកកីឡាករ Neymar មកកាន់អេស្ប៉ាញវិញ៕

កីឡាករ Neymar ជាមួយ Andre Iniesta
កីឡាករ Suarez , Neymar , Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]