ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងចាន់ កែវនិមល ហាក់ដូចជាមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ដោយនាងតែងតែលេចមុខនៅក្នុងកម្មវិធីការប្រគំតន្រ្តីតូចធំជាច្រើន គួរឲ្យកត់សម្គាល់។

តែទោះបីជាមានភាពមមាញឹកខ្លាំងនៅក្នុងការងារយ៉ាងណាក្តី ក៏តារាស្រីរូបនេះ បានឆ្លៀតពេលយ៉ាងពិសេសសម្រាប់គ្រួសារ ក៏ដូចជាផ្តល់ភាពកក់ក្តៅទៅកាន់កូនស្រីជានិច្ច ដូច្នោះហើយទើបមហាជន និងអ្នកគាំទ្រ ពិតជាពេញចិត្តនឹងទង្វើរបស់នាងតែម្តង។

ជាក់ស្តែងកាលពីយប់មិញនេះ តារាស្រីរាងស្រឡូនរូបនេះបាន Surprise ខួបកំណើតទៅកាន់ស្វាមីជាទីស្រលាញ់ ក្រោមសកម្មភាព និងស្នាមញញឹមយ៉ាងមានសុភមង្គលយ៉ាងខ្លាំង ព្រោះថានាងបានធ្វើឡើងទាំងទាំងយប់ជ្រៅ ធ្វើឲ្យស្វាមីរបស់នាងរំភើបនៅក្នុងចិត្ត ញញឹមបិទមាត់មិនជិតនោះទេ។

ក្រោយពីឃើញសកម្មភាពគ្រួសារដ៏មានសុភមង្គលមួយនេះ បានធ្វើឲ្យមហាជនជាច្រើនបានសរសើរដល់នាង ដែលទោះបីជារវល់នៅក្នុងការងារយ៉ាងណាក្តី ក៏តារាស្រីរូបនេះ មិនភ្លេចធ្វើឲ្យស្វាមីរំភើបចិត្តនៅក្នុងថ្ងៃដ៏ពិសេសបែបនេះនោះដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

អ្នកនាងចាន់ កែវនិមល
អ្នកនាងចាន់ កែវនិមល
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី
ចាន់ កែវនិមល Surprise ខួបកំណើតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល