ភ្នំពេញ៖ ក្រោយចាកឆ្ងាយពីសិល្បៈអស់យូរឆ្នាំ ពេលនេះ តារាសម្តែង អ្នកនាង ហង្ស ម៉ារីណា សម្រាលបានកូនមួយហើយ កាលពីម្សិលមិញនេះ។

ចំពោះដំណឹងដ៏ពិសេសមួយនេះដែរ ក៏ត្រូវបានគេឯង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ងាត់ៗ អ្នកនាង ក៏បានបង្កើតកូនដ៏ស្រស់ស្អាតមួយ ជាចំណងដៃអាពាហ៍ពិពាហ៍ ជាមួយនឹងស្វាមី។ ពិសេស មុខមាត់កូនដំបូងរបស់នាង មើលយូរទៅៗ កាន់តែគួរឲ្យក្នាញ់ ដូចជាអ្នកនាង ហង្ស ម៉ារីណា បេះដាក់។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានលាឈប់ពីសិល្បៈ ខាងវិស័យសម្តែង ក្រោយពីនាង បានរកឃើញអ្នកស្អំបេះដូងរបស់នាង។ ហើយភ្លាមៗនោះ អ្នកនាង ក៏បានចូលរោងការ ប្រកបទៅដោយ ភាពអធិកអធមយ៉ាងខ្លាំងបំផុត កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំាំ២០១៨៕

ហង្ស ម៉ារីណា និងស្វាមី
ហង្ស ម៉ារីណា
ហង្ស ម៉ារីណា និងស្វាមី
ហង្ស ម៉ារីណា
ហង្ស ម៉ារីនី ជាប្អូន ថតជាមួយក្មួយ
ហង្ស ម៉ារីនី និងបងស្រី
កូនរបស់អ្នកនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]