កូរ៉េខាងត្បូង៖ ពិតជាដំណឹងដ៏គួរឲ្យអបអរសាទរ ក្រោយក្លាយជាតារាចម្រៀងទោលជាង១ឆ្នាំមកនេះ ទីបំផុតតារាចម្រៀងស្រីវ័យ២២ឆ្នាំ Kim Chung Ha បានឈ្នះពានរង្វាន់ប្រចាំសប្តាហ៍ជាលើកបំដូងក្នុងជីវិតរបស់នាង។

គួរឲ្យដឹងថា នៅក្នុងកម្មវិធីប្រកួតចម្រៀងប្រចាំសប្តាហ៍ “Champion Song” របស់ស្ថានីយ៍ទូរទស្សន៍ MBC កាលពីថ្មីៗនេះ បទចម្រៀងជាច្រើនបទត្រូវបានជ្រើសរើស ក្នុងការបោះឆ្នោត ដោយក្នុងនោះមានដូចជាបទចម្រៀងរបស់ តារាចម្រៀងស្រី Chung ha ក្រុមចម្រៀងបុរស EXO ក្រុម Winner និងតារាចម្រៀងជាច្រើនទៀត។

ដោយឡែក បើទោះបីជាមានជើងខ្លាំងច្រើនយ៉ាងណាក្តី ប៉ុន្តែបទចម្រៀង «Gotta Go» តារាស្រី Chung Ha អតីតសមាជិកក្រុម IOI រូបនេះត្រូវបានប្រកាសឈ្នះពានរង្វាន់ ក្លាយជាបទចម្រៀង ដែលមានប្រជាប្រិយភាពខ្លាំងប្រចាំសប្តាហ៍ផងដែរ។

យ៉ាងណាមិញ ការឈ្នះពានរង្វាន់ប្រចាំសប្តាហ៍ជាលើកដំបូងនេះ បានធ្វើឲ្យតារាចម្រៀងស្រីរូបនេះ មានក្តីរំភើបក្តុកក្តួលជាខ្លាំង និងថែមទាំងបានថ្លែងអំណរគុណ ទៅកាន់អ្នកគាំទ្រទាំងអស់របស់នាង ក៏ដូចជាក្រុមការងារ និងជាពិសេសអ្នកម្តាយរបស់នាងផងដែរ៕

អបអរសាទរផង Chung Ha!! 

Chungha ឈ្នះពានប្រចាំសប្តាហ៍ជាលើកដំបូង
Chungha ឈ្នះពានប្រចាំសប្តាហ៍ជាលើកដំបូង
Chungha ឈ្នះពានប្រចាំសប្តាហ៍ជាលើកដំបូង
Chungha ឈ្នះពានប្រចាំសប្តាហ៍ជាលើកដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]