ថៃ៖ អ្នកនាង Opal Panisara ជាតារាសម្តែង និងជាពិធីការនីដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ។

គូររំលឹកផងដែរថា  Opal បានរៀបការជាមួយលោក Oak Smith ដែលលោកជាគ្រូពេទ្យផង និងជាតារាចម្រៀងផង។ បន្ទាប់ពីទទួលបានកូនភ្លោះប្រុសស្រីទាំងពីរមកឃើញថាគ្រួសារមួយនេះពោរពេញទៅដោយសុភមង្គល។

ជាក់ស្តែងថ្ងៃកំណើតរបស់ Opal គម្រប់អាយុ៣៧ឆ្នាំទើបតែកន្លងផុតទៅ។Opal បាននិយាយរៀបរាប់ពីទិដ្ឋភាពនៅក្នុងកម្មវិធី និងកាដូដែលទទួលបានពីស្វាមីថា៖

«រៀងរាល់ឆ្នាំ នៅថ្ងៃកំណើតយើងតែងតែរៀបចំកម្មវិធីជាលក្ខណៈគ្រួសារ មិនមានអ្វីពិសេសនោះទេ គ្រាន់តែមានមនុស្សដែលយើងស្រលាញ់នៅក្បែរគឺគ្រប់គ្រាន់ហើយ។សម្រាប់កាដួដែលទទួលបាន គឺពួកយើងសុទ្ធតែដឹងចិត្តគ្នារួចទៅហើយ ថាម្នាក់ៗចូលចិត្តអី ដូចបង Oak អ៊ីចឹងគាត់ចូលចិត្តនាឡិកា ខ្ញុំក៏ទិញនាឡិកាឲ្យគាត់។ ឆ្នាំនេះវិញគាត់ដឹងថាខ្ញុំចូលចិត្តគ្រឿងពេជ្រ គាត់ក៏ទិញវាឲ្យខ្ញុំ ហើយខ្ញុំក៏បានទទួលវារួចហើយដែរ។ តាមពិតទៅវាមិនមានតម្លៃអីណាស់ណានោះទេ ប៉ុន្តែវាជារបស់ដែលយើងស្រលាញ់ និងចង់បាន ព្រោះខ្ញុំចូលចិត្តគ្រៀងអលង្ការណាស់។ បន្ទាប់ពីទទួលបានកាដូនេះហើយមានអារម្មណ៍សប្បាយរីករាយមែនទែន គឺរំភើបតាំងពីពេលឃើញប្រអប់ដំបូងឯណោះ»។ ទាំងនេះគឺជាសម្តីរបស់ Opal៕

សូមទស្សនារូបភាពទាំងអស់គ្នា៖

Opal និង​ គ្រួសារ
Opal និង​ គ្រួសារ
Opal និង​ គ្រួសារ
Opal និង​ គ្រួសារ
Opal និង​ កូនភ្លោះប្រុសស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]