ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បានធ្វើការLive វីដេអូនៅក្នុងបណ្តាញសង្គម ទាំងទឹកភ្នែកស្រក់ចុះមក ធ្វើឲ្យអ្នកគាំទ្រដែលបានមើលវីដេអូនេះ មានអារម្មណ៍ថាក្តុកក្តួលនៅក្នុងអារម្មណ៍យ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ នាងបានរៀបរាប់ និងធ្វើការអរគុណដល់ផលិតកម្មហង្សមាស ដែលបានធ្វើឲ្យនាងមានឈ្មោះបោះសម្លេងមកដល់ពេលនេះ ក្រោយបានជ្រកក្នុងទ្រនំដ៏កក់ក្តៅមួយនេះ អស់ពេលជាង១៥ឆ្នាំ គិតមកត្រឹមថ្ងៃនេះ។ 

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានរៀបរាប់ពីជីវិតពិត លាយឡំនឹងទឹកភ្នែក ពីរឿងក្នុងចិត្ត ការរៀនមិនបានជ្រៅជ្រះ ការតស៊ូប្រឹងប្រែងលក់អំពៅតាំងតែពីក្មេង យកប្រាក់ចិញ្ចឹមគ្រួសារ។

ភាពជោគជ័យរបស់នាង បានធ្វើឲ្យតារារូបនេះ បំភ្លេចនូវអតីតកាលដ៏កម្សត់មិនចង់បាន តែអ្វីដែលក្តុកក្តួលនៅក្នុងចិត្តនោះគឺ នៅពេលដែលនាងទទួលបានភាពជោគជ័យបែបនេះហើយ ឪពុកជាទីស្រលាញ់របស់នាង បែរជាមិនបាន នៅមើលពីភាពជោគជ័យរបស់នាងសោះឡើយ។

តាមរយៈវីដេអូមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអណិតនាងជាខ្លាំង ព្រោះលើកនេះនាងដាច់ចិត្ត និយាយការពិត ដោយមិនស្ទាក់ស្ទើរពីរឿងគ្រប់យ៉ាង ពីក្រោយភាពជោគជ័យរបស់នាងទាំងទឹកភ្នែកយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
ពេជ្រ សោភាLive វីដេអូមុននេះ
ពេជ្រ សោភាLive វីដេអូមុននេះ
ពេជ្រ សោភាLive វីដេអូមុននេះ
ពេជ្រ សោភាLive វីដេអូមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា