ភ្នំពេញ៖​ ប្រជាជនកម្ពុជាបីនាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជ្រើសរើសដើម្បីទទួលបានរង្វាន់ធំៗ ដែលផ្តល់ជូនដោយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត តាមរយៈកម្មវិធីផ្ញើប្រាក់ដើម្បីឈ្នះរង្វាន់ ពីធនាគារឯកទេសវីង។ អ្នកឈ្នះរង្វាន់ធំទាំងបីនាក់ ត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ ដែលបានធ្វើឡើងកាលពីថ្ងៃទី 0៩ ខែមករា ឆ្នាំ២០១៩ នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីង។

អ្នកឈ្នះរង្វាន់ទាំងបីនាក់ ទទួលបានទឹកប្រាក់ ៣០០ ដុល្លារ ៧០០ USD និង ១០០០ USD ហើយពួកគាត់ស្ថិតក្នុងចំណោមអតិថិជនរាប់ពាន់នាក់ ដែលតែងតែផ្ញើប្រាក់ទៅកាន់សាច់ញាតិរបស់ពួកគេនៅប្រទេសកម្ពុជា តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីងរួមមាន DeeMoney GME Gmoney Trans Hanpass KB Kookmin និង SBI ដែលស្ថិតនៅក្នុងប្រទេសថៃ និងកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី ១៥ ខែ ឧសភា ដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៨ ។

កម្មវិធីផ្ញើប្រាក់ ដើម្បីឈ្នះរង្វាន់ ពីវីង

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេស វីង មានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់នេះថា កម្មវិធីផ្ញើប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង គឺជាកម្មវិធីប្រូម៉ូសិនមួយ នៅក្នុងចំណោមកម្មវិធីប្រូម៉ូសិនជាច្រើន ដែលផ្តល់ជូនដោយធនាគារឯកទេសវីង ហើយវីងពិតជាចង់បង្ហាញនូវសេចក្តីថ្លែងអំណរគុណទៅដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់អតិថិជនរបស់ពួកយើង ដែលបានចូលរួមនៅក្នុងកម្មវិធីប្រូម៉ូសិននេះ តាមរយៈការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់អតិថិជនរបស់វីងនៅកម្ពុជា។

សេវាទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង ត្រូវបានណែនាំកាលពីខែកុម្ភៈឆ្នាំ ២០១៨ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលធ្វើចំណាកស្រុកកម្ពុជារាប់ពាន់នាក់អាចផ្ញើប្រាក់មកកាន់កម្ពុជាបាន។ សេវានេះបានជួយដោះស្រាយនូវការព្រួយបារម្ភសម្រាប់ប្រជាពលករដែលធ្វើចំណាកស្រុក ដែលតែងតែធ្វើការផ្ញើប្រាក់មកកាន់ក្រុមគ្រួសារនៅកម្ពុជា តាមមធ្យោបាយមិនផ្លូវការ ដែលជាទូទៅមានតម្លៃថ្លៃ និងមិនមានទំនុកចិត្ត។ សេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារឯកទេសវីង បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ ក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងតម្លៃសមរម្យ ដើម្បីបង្កើនជីវភាពរស់នៅរបស់ពួកគេ។

ក្នុងកំឡុងពេលថ្មីៗនេះ ធនាគារឯកទេសវីង ទើបតែណែនាំនូវសេវាកម្ម “Wing2World” ដែលជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិ រួមមានសេវាទទួលប្រាក់ពីជាង២០០ប្រទេស និងសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេស ហ្វីលីពីន និងវៀតណាមសម្រាប់ពេលបច្ចុប្បន្ន។ សេវាកម្មថ្មីនេះផ្តល់លទ្ធភាពដល់ប្រជាពលករចំណាកស្រុករាប់ពាន់នាក់ និងអ្នកទទួលផលរបស់ពួកគេ ក៏ដូចជាជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]