ភ្នំពេញ៖​​  ស្តេចប្រដាល់ភីលីភីន កីឡាករ ប៉ាកគីអាវ ដែលល្បីទាំងលើ​សង្វៀន និងកំពុងតែដើរលើមាគានយោបាយថែមទៀតនោះ បានត្រៀមឡើងវ៉ៃជាមួយកីឡាករ BRONER នៅ​សង្វៀន MGM Grand Garden Arena រដ្ឋ Las Vegas, Neveda សហរដ្ឋអាមេរិក ដែលត្រូវនឹងថ្ងៃទី20 ខែមករា ឆ្នាំ2019 វេលាម៉ោង 10:00ព្រឹក ហើយនឹងធ្វើការផ្សាយបន្តផ្ទាល់ផ្តាច់មុខ ដោយស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខនេះផងដែរ។

Pacquiao និង Broner

គួរឲ្យដឹងថា ស្តេចប្រដាល់ភីលីភីន កីឡាករ ប៉ាកគីអាវ បច្ចុប្បន្នមានវ័យ 40ឆ្នាំទៅហើយ ប៉ុន្តែសមត្ថភាពនៅតែខ្លាំង ហើយក៏មិនទាន់មានកីឡាករណាកាច់បំបាក់កីឡាកររូបនេះបានឡើយ។ ចំណែកឯដៃគូរបស់ប៉ាកគីអាវ កីឡាករ BRONER មានវ័យត្រឹមតែ 29ឆ្នាំប៉ុណ្ណោះ ហើយក៏ជាជើងខ្លាំងមួយរូបផងដែរ។

ដូចនេះ កុំឱ្យរំលងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលនឹងធ្វើការ​ផ្សាយបន្តផ្ទាល់ផ្តាច់មុខ ដោយស្ថានីយ៍ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ទី20 ខែមករា ឆ្នាំ2019 វេលាម៉ោង 10ព្រឹក។ សូមទស្សនិកជនកុំភ្លេចរង់ចាំតាមដានទស្សនាដោយរីករាយ។

មើលទៅសំបូរអ្នកគាំទ្រខាងកីឡាករណាជាងគេ? ចាំមើលខ្លាចាស់ ប៉ាកគីអាវ អាចនៅបន្តគ្រងភាពខ្លាំងរបស់ខ្លួនបានទៀតទេ។

Pacquiao និង Freddie Roach
Pacquiao និង Broner
Pacquiao និង Broner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]