ចិន៖ អ្នករាល់គ្នាប្រាកដជាធ្លាប់ឃើញការតែងខ្លួន និងផាត់មុខរបស់កញ្ញាចិននៅលើបណ្តាញសង្គមហ្វេសប៊ុកជាក់ជាពុំខាន ពួកគេពូកែផាត់មុខ ផ្លាស់ប្តូររូបរាង និងមុខមាត់ណាស់ ស្ទើរតែ ១៨០ ដឺក្រេយកតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះមានស្រ្តីម្នាក់អាយុ ៤៣ ឆ្នាំមកពីទីក្រុងសិនជិន មានទេពកោសល្យក្នុងការតុបតែងខ្លួន មើលទៅដូចជាក្រមុំវ័យ ២០ ឆ្នាំអីចឹង បានបោកលុយបុរសកម្សត់ម្នាក់អស់ជិត ៩០ម៉ឺនដុល្លារ

តាមប្រភពបានរាយការណ៍ថា នាងមានឈ្មោះ Wang Jingjing បានជួបបុរសម្នាក់ដែលជាជនរងគ្រោះឈ្មោះ Li Xiaoqing អាយុ ៣០ ឆ្នាំនៅក្លិបហាត់ប្រាណមួយកន្លែងកាលពីឆ្នាំ ២០១៥។ ក្រោយមកពួកគេបានណាត់ជួបគ្នាជាហូរហែ រួចក៏ស្រលាញ់គ្នា។

មិនយូរប៉ុន្មានខាងស្រីក៏បានសុំជនរងគ្រោះឱ្យជួយដោយនិយាយថា នាងកំពុងតែមានបញ្ហារឿងលុយកាក់ ពោលគឺនាងពូកែរកហេតុផលក្នុងការបោកប្រាស់ជនរងគ្រោះណាស់ ម្តងនាងនិយាយថានាងត្រូវការលុយដើម្បីមើលម្តាយនៅមន្ទីរពេទ្យ ម្តងទៀតនាងថាត្រូវការលុយដើម្បីដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុន។ ហេតុតែស្រលាញ់ខាងប្រុសក៏ចេះតែជួយទៅ ជនរងគ្រោះបានជួយខាងស្រីជាច្រើនលើកច្រើនសា ដោយសរុបទឹកប្រាក់អស់ជិត ៩០ម៉ឺនដុល្លារទៅហើយ។ ក្រោយមកនាងបានសងលុយជនរងគ្រោះបាន ១០ ម៉ឺនដុល្លារ ហើយនៅសល់ប៉ុន្មានទៀតមិនទាន់សងអស់ទេ។

ថ្ងៃមួយបងប្រុសរបស់ជនរងគ្រោះបានរកឃើញថា ផ្ទះរបស់ពួកគេបានបាត់បង់លុយជាច្រើន ទើបគាត់ក៏សួរជនរងគ្រោះ។ ក្រោយមកជនរងគ្រោះបាននិយាយថា គេបានឱ្យលុយមិត្តស្រីរបស់គេខ្ចី ហើយបងប្រុសគេមានការសង្ស័យជាខ្លាំង ខ្លាចប្អូនរបស់គាត់អាចត្រូវស្រីបោក ទើបគាត់ក៏ឱ្យគេស៊ើប។

ក្រោយមកគាត់រកឃើញថា មិត្តស្រីរបស់ជនរងគ្រោះនោះមិនមែនអាយុ ២០ ឆ្នាំដូចជានាងបាននិយាយនោះទេ ការពិតនាងមានអាយុ ៤៣ ឆ្នាំទៅហើយ។ ភ្លាមៗនោះ ពួកគេក៏ប្តឹងប៉ូលិស ហើយប៉ូលិសបានធ្វើការស្រាវជ្រាវ និងស្រាវជ្រាវរកឃើញថានាង Wang Jingjing ពិតជាមានអាយុ ៤៣ ឆ្នាំមែន ហើយជនរងគ្រោះនោះស្ទើរតែគាំងបេះដូងរកពាក្យអ្វីនិយាយមិនចេញ។

នាង Wang Jingjing ត្រូវបានប៉ូលិសចាប់ខ្លួនពីបទឆបោក និងយកទៅកាត់ទោសតាមផ្លូវច្បាប់៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Jingjing
Wang Jingjing
Wang Jingjing
Wang Jingjing
Wang Jingjing
Wang Jingjing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]