ភ្នំពេញ៖ ការទន្ទឹងរង់ចាំពេលនេះបានមកដល់ហើយ សម្រាប់ថ្ងៃនេះផងដែរ vivo នឹងធ្វើការបើកបង្ហាញមុខមាត់នៃស្មាតហ្វូនជំនាន់ថ្មីស៊េរី Y ម៉ូឌែល vivo Y91 ដែលបានប្រកាសពីប៉ុន្មានថ្ងៃមុននេះថា នឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗនេះ ត្រូវបានចេញលក់ជាផ្លូវការចាប់ពីពេលនេះហើយ។

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍មុននេះក្រុមហ៊ុន vivo បានប្រកាសសមាជិកថ្មីនៃត្រកូល Y គឺម៉ូឌែល vivo Y91i ហើយពេលនេះសង្កេតឃើញថាអត្រានៃការជាវយកទៅប្រើប្រាស់មានសន្ទុះខ្លាំង និងការគាំទ្រច្រើន។ 

ងាកមកមើលពីលក្ខណៈសម្បត្តិរបស់ vivo Y91 នេះវិញ ក៏មិនមានអ្វីដែលផ្លាស់ប្ដូរច្រើនពី Y91i ប៉ុន្មាននោះទេ។ សម្រាប់ vivo Y91 នេះមានជម្រើសពីរពណ៌ផងដែរ គឺពណ៌ខ្មៅលាយស្វាយ (Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue) ដែលវាជាពណ៌កំពុងពេញនិយមសម្រាប់មិត្តៗយុវវ័យសម័យថ្មីផងដែរ។ 

ស្មាតហ្វូន vivo ស៊េរី Y91

រីឯតម្លៃលក់នៅលើទីផ្សារសម្រាប់ vivo Y91 គឺត្រូវបានដាក់លក់ក្នុងកញ្ចប់តម្លៃ $219 ដែលជាតម្លៃដ៏សមរម្យមួយ សម្រាប់អ្នកដែលមានកម្រិតថវិកាមធ្យម ក៏អាចជាវយកទៅប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះព្រមទាំងមានបន្ថែមជូននូវកាដូដោយឥតគិតថ្លៃផងដែរ ដែលមានដូចជា នាឡិកាដៃ C-Sport ហើយនឹងកាសដ៏ស្រស់ស្អាតមួយផងដែរ ។

ចំពោះលក្ខណៈសម្បត្តិរបស់វាវិញមានដូចខាងក្រោម៖

- ប្រើបន្ទះឈីប MediaTek 6762R CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
- មានរ៉េម 3GB អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB
- មានថ្មទំហំ 4030 mAh
- ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
- អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9
- មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយ (13MP + 2MP)
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock + FingerPrint

ដូចនេះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y91 នេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 10 មករានេះតទៅ ដោយអ្នកនឹងទទួលបានការធានាត្រឹមត្រូវផងដែរ៕

ស្មាតហ្វូន vivo ស៊េរី Y91
ស្មាតហ្វូន vivo ស៊េរី Y91

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]