ថៃ៖ កញ្ញា Mai Davika អាចចាត់ទុកបានថា គឺជាតារាសម្តែងស្រីថៃលំដាប់ជួរមុខម្នាក់ ដែលទទួលបានការស្រលាញ់គាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រជាតិនិងអន្តរជាតិ ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងអ្វីដែលជាពិសេសជាងនេះទៅទៀតនោះ គឺស្ទាយ៍តុបតែងខ្លួនមានគ្រប់ទម្រង់បែបបទ និងមានលក្ខណៈបែបថ្លៃថ្នូរទាន់សម័យ គួរឲ្យទាក់ទាញ និងគួរឲ្យយកស្ទាយ៍តាមតែម្តង។

ជាការពិតណាស់ រាល់ការតុបតែងខ្លួនរបស់ Mai Davika តែងតែស្ថិតក្រោមការតាមដាន របស់មហាជនជានិច្ច ជាពិសេសគឺមិត្តៗនារីតែម្តង ដែលភាគច្រើនពួកគេពេញចិត្ត ជាមួយស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីរូបនេះណាស់។

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ ពោលគឺរូបថត១សន្លឹកដែលMai Davika បានបង្ហោះចុងក្រោយគេបង្អស់ បានធ្វើឲ្យប្រិយមិត្តទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងស្ទាយ៍ថតរូបរបស់នាង។

ជាការពិត នេះបើក្រឡេកឃើញរូបថតរបស់នាងមួយភ្លែត អាចនឹងធ្វើឲ្យប្រិយមិត្តភាំង ដោយអាចនឹងច្រឡំថា នាងថតរូបព្រលែងល្វែងលើមិនពាក់អាវផងដែរ។ ប៉ុន្តែបើសម្លឹងមើលឲ្យជាក់ទៅ ទើបដឹងថានាងក៏បានពាក់អាវផងដែរ គ្រាន់តែបច្ចេកទេសនៃការថតរូប ក៏ដូចជាការកែពណ៌នៃរូបភាព អាចនឹងធ្វើឲ្យអ្នកគ្រប់គ្នាច្រឡំមួយភ្លែតតែប៉ុណ្ណោះ៕

Mai Davika
Mai Davika
Mai Davika
រូបថតរបស់ Mai Davika ដែលគ្រប់គ្នាមើលច្រឡំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]