ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាមិនទាន់ភ្លេចទេនូវបទចម្រៀង មនោសញ្ចេតនាមួយបទ របស់តារាចម្រៀងជើងចាស់លោក សាន ផានិត គឺបទ «ទូរស័ព្ទប្រាប់ផង» ដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង កាលពីជិត ២០ ឆ្នាំមុន។

ហើយកាលពីពេលថ្មីៗនេះបទ «ទូរស័ព្ទប្រាប់ផង» របស់លោក សាន ផានិត ក៏ត្រូវបានតារាចម្រៀងសម្លេងស្អកលោក ខេម លើកយកមកច្រៀង Cover សាជាថ្មីម្តងទៀតយ៉ាងពីរោះរណ្តំផងដែរ។

ទន្ទឹមនឹងពេលបានឃើញដូច្នេះលោក សាន ផានិត ដែលជាម្ចាស់បទ ក៏បានសម្តែងនូវក្តីរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ដោយបានរៀបរាប់ប្រាប់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនលោកផ្ទាល់បែបនេះថា៖ 

«សប្បាយចិត្តបានឃើញប្អូន ខេម តារាចម្រៀង ដែលច្រៀងបទអ្វីក៏ពីរោះក្នុងចិត្តខ្ញុំ ខេម សុំ Cover បទហ្នឹង! ពួកយើងធ្លាប់បាននិយាយគ្នាកាលនៅកូរ៉េ ខេម បានច្រៀងឱ្យខ្ញុំស្តាប់មួយចប់ ស្មានតែនិយាយលេង ខេម ច្រៀងមែន! អរគុណ Idol ក្នុងបេះដូងបង!»។ 

គួឱ្យដឹងផងដែរថា​ទោះបីជាពេលវេលា បានកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំក្តី ក៏ប៉ុន្តែគ្រប់បទចម្រៀងរបស់តារាចម្រៀងលោក សាន ផានិត ហាក់ដូចជានៅថ្មីៗនៅឡើយ និងនៅតែស្ថិតនៅក្នុងបេះដូងរបស់អ្នកស្តាប់ជាច្រើននាក់ ដែលស្រលាញ់ និងចូលចិត្តស្តាប់បទចម្រៀង ទាំងចាស់ទាំងថ្មីរបស់តារាចម្រៀងរូបនេះ៕ 

ទស្សនាវីដេអូ និងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
លោក ខេម
លោក សាន ផានិត និងខេម
លោក សាន ផានិត និងខេម
សាររបស់លោក សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម