(ភ្នំពេញ)៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១នោះ នឹងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅមុនពេលបុណ្យចូលឆ្នាំថ្មីក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងផងដែរថា ដំណើរការជួសជុលស្ពានអាចនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែមិថុនា។

សូមបញ្ជាក់ស្ពានជ្រោយចង្វារទី១ ត្រូវបានផ្អាកដំណើរឆ្លងកាត់ និងជួសជុលឡើងវិញកាលពីកំលុងខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីស្ពានដែលសាងសង់ឡើងក្រោមជំនួយរដ្ឋាភិបាលជប៉ុននាអំឡុងឆ្នាំ១៩៦៦មួយនេះមានសភាពទ្រុធទ្រោមខ្លាំង។

ការជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ប្រមាណជា ៣៣លានដុល្លារអាមេរិក៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]