អូស្ត្រាលី៖ បុរសម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់ឃើញសត្វកន្លាតមួយហ្វូងធំ បានផ្តុំក្បាលគ្នាងាប់ក្នុងប្រអប់ទូរស័ព្ទជាប់ជញ្ជាំងផ្ទះរបស់គាត់ នៅពេលដែលគាត់ធ្វើការសម្អាតនិងត្រួតពិនិត្យវា។

ដំបូងឡើយ បុរសសញ្ជាតិអូស្ត្រាលីរស់នៅទីក្រុងស៊ីដនីម្នាក់នេះ មិនបានចាប់អារម្មណ៍ពីរឿងខាងលើនេះទេ។ ប៉ុន្តែដោយសារគាត់ចង់ដឹងថា តើទូរស័ព្ទជាប់ជញ្ជាំងក្នុងផ្ទះគាត់នេះអាចដំណើរការឫអត់ ? ហេតុនេះហើយទើបគាត់សម្រេចចិត្ត ទាញទួឡឺវីសទៅឆ្កឹះឆ្កៀលទូរស័ព្ទមួយនេះតែម្តង។

លទ្ធផលចុងក្រោយ គាត់ឃើញសុទ្ធសឹងជាសត្វកន្លាតផ្តុំក្បាលងាប់ជាន់លើគ្នា ពាសពេញផ្ទៃខាងក្នុងទូរស័ព្ទតែម្តង។

បន្ទាប់ពីឃើញហេតុការណ៍នេះ បុរសសញ្ជាតិអូស្ត្រាលីខាងលើ ក៏បានយកទូរស័ព្ទដៃគាត់ថតយកទិដ្ឋភាពទាំងស្រុង ដើម្បីយកទៅបង្ហោះក្នុងបណ្តាញសង្គម។ មិនតែប៉ុណ្ណោះ​ វីដេអូដែលគាត់ផុសបានធ្វើឲ្យមនុស្សម្នាដែលប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោកចាប់អារម្មណ៍ខ្លាំងមែនទែនព្រោះកម្របានឃើញ និងមិននឹកស្មានដល់៕

មានវីដេអូនៅខាងក្រោម៖

ហ្វូងកន្លាត
ហ្វូងកន្លាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]