ភ្នំពេញ៖ ឱកាសមាស ឱកាសប្រាក់ ឆ្នាំថ្មី ២០១៩ មកដល់ហើយ! សម្រាប់ការជាវស្មាតហ្វូនស៊េរីថ្មីណាមួយរបស់ក្រុមហ៊ុន OPPO តាមហាងទូរស័ព្ទលក់ផលិតផល OPPO ទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ នេះ លោកអ្នកនឹងមានឱកាសក្នុងការផ្សងសំណាងតាមរយៈលេខ IMEI របស់ស្មាតហ្វូននេះ ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជានាឡិកាដៃម៉ាកល្បី LONGINES សរុបចំនួន ៤ រង្វាន់ នាឡិកាម៉ាក CK សរុបចំនួន ៤០ រង្វាន់ និងកាបូប Lacoste សរុបចំនួន ៨០ រង្វាន់។ ការចាប់ឆ្នោតផ្សងសំណាងមាន ៤ លើក ដែលនឹងមានការផុសឈ្មោះអ្នកឈ្នះរង្វាន់លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។

មហារង្វាន់ពីក្រុមហ៊ុន OPPO មកដល់ហើយ!

កម្មវិធីចាប់រង្វាន់នឹងប្រព្រឹត្តដូចខាងក្រោម៖ 

- ការចាប់ឆ្នោតលើកទី ១៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨
- ការចាប់ឆ្នោតលើកទី ២៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨
- ការចាប់ឆ្នោតលើកទី ៣៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩
- ការចាប់ឆ្នោតលើកទី ៤៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ផ្តល់សំណាងជូនអតិថិជនចំនួន ២ លើករួចមកហើយកាលពីខែ ធ្នូ ឆ្នាំ ២០១៨។ សម្រាប់ការចាប់ឆ្នោត ១ លើកៗ គឺមានការផ្តល់រង្វាន់សរុបចំនួន ៣១ រង្វាន់ (នាឡិកាដៃម៉ាកល្បី LONGINES ចំនួន ១ រង្វាន់ នាឡិកាម៉ាក CK ចំនួន ១០ រង្វាន់ និងកាបូប Lacoste ចំនួន ២០ រង្វាន់)។ 

សម្រាប់អតិថិជនពីមុន ដែលទិញស្មាតហ្វូនស៊េរីថ្មីណាមួយពីក្រុមហ៊ុន OPPO នៅចន្លោះថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ដែលមិនទាន់មានសំណាងត្រូវរង្វាន់ សូមកុំអស់សង្ឃឹមអី លោកអ្នកនៅតែមានឱកាសដើម្បីឈ្នះរង្វាន់ ២ លើកទៀតផងដែរ។

តោះ នៅចាំអីទៀត? សូមប្រញាប់រួសរាន់ឡើង មកទិញស្មាតហ្វូន OPPO ស៊េរីថ្មីណាមួយក៏បានចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ តែប៉ុណ្ណោះដើម្បីមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះក្រុមហ៊ុន OPPO។ 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO គឺមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា និងប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងទីផ្សារអន្តរជាតិ និងប្រទេសកម្ពុជាដោយសារតែស្មាតហ្វូនទាំងនេះមានរូបរាងកាលីបទាន់សម័យ បច្ចេកវិទ្យាទំនើប និងភ្ជាប់ជាមួយកំពូលកាមេរ៉ាថតរូប Selfies ស្អាតទាក់ទាញបំផុត។

ម៉ាកដែលទទួលបានការគាំទ្រខ្លាំង នៅក្នុងទីផ្សារកម្ពុជា គឺ OPPO F9 OPPO R17 Pro OPPO A7 ៕ 

មហារង្វាន់ពីក្រុមហ៊ុន OPPO មកដល់ហើយ!
មហារង្វាន់ពីក្រុមហ៊ុន OPPO មកដល់ហើយ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]