ថៃ៖ តារាសម្តែងប្រុស Poh Natthawut ជាតារាជើងចាស់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។លោកបានរៀបការជាមួយអ្នកនាង Aey Pornthip និងមានកូនប្រុសពីរនាក់។

តាមការមើលឃើញជាក់ស្តែង គ្រួសាររបស់លោក Poh ជាគ្រួសារមួយដ៏មានសុភមង្គល។

គួររំលឹកផងដែរថា ក្រោយពេលសម្រាលកូនប្រុសទី២របស់ខ្លួន ភរិយារបស់លោកមានទម្ងន់រហូតទៅដល់៧០គីឡូឯណោះ នាងបានព្យាយាមហាត់ប្រាណ និងស្វែងរកគ្រប់វិធីសាស្រ្តដើម្បីឲ្យរាងរបស់នាងត្រឡប់មកដូចដើមវិញ។នៅពេលនេះអ្នកនាង Aey មានទម្ងន់ត្រឹមតែ៥០គីឡួប៉ុណ្ណោះ ហើយរូបសម្រស់ក៏កាន់តែស្អាត។

ទន្ទឹមនិងភាពស្រស់ស្អាតរបស់ភរិយាផងដែរ អ្នកនាង Aey បានសង្កេតឃើញប្រតិកម្មប្លែកៗរបស់ស្វាមី នាងបានរៀបរាប់ថា៖«Poh គាត់បានសូរខ្ញុំថា ពេលនេះខ្ញុំលួចមានអ្នកផ្សេងមែនទេ ព្រោះឃើញលេងទូរស័ព្ទដល់យប់ជ្រៅ ហើយមានពេលខ្លះលួចនិយាយទូរស័ព្ទទៀតផង។ តាមការពិតទៅ ខ្ញុំគ្រាន់តែរកមើលទិញទំនិញតាមOnlineតែប៉ុណ្ណោះ។ តែនៅពេលបានឃើញអាកប្បកិរិយាប្លែកៗរបស់គាត់បែបនេះខ្ញុំក៏សប្បាយចិត្តដែរ បានន័យថាគាត់ស្រលាញ់និងបារម្ភពីយើងខ្លាំងជាងមុន។ ត្រូវតែបែបនេះខ្លះ ដើម្បីឲ្យគាត់ដឹងថា ការមានចិត្តបារម្ភទៅលើនរណាម្នាក់តើវាមានអារម្មណ៍យ៉ាងណា។ សម្រាប់ការងារសិល្បៈវិញ គាត់មិនបានហាមឃាត់អីទេ អាចទទួលការងារបាន តែពេលនេះការងារជាពិធីការនីតែមួយមុខគឺគ្រប់គ្រាន់ហើយ ឯការងារជាអ្នកសម្តែងចាំមើលសិនមិនទាន់ប្រាកដទេ»៕

Poh Natthawut និងគ្រួសារ
Poh Natthawut
Poh Natthawut និង​ភរិយា
Aey Pornthip
Aey Pornthip

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]