ចិន៖ ក្រុមហ៊ុន Tesla របស់ Elon Musk បានអះអាងថា ខ្លួនលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរធ្លៃបំផុតនៅលើលោក តែអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុង នៅពេលក្រុមហ៊ុនចិនមួយនេះបានបង្កើតរថយន្តអគ្គិសនីដែលត្រូវបានគេទទួលស្គាល់ថាមាន «តម្លៃធូរថ្លៃបំផុតនៅលើលោក។»

Great Wall Motors ជាក្រុមហ៊ុនផលិតរថយន្តដែលមានទីតាំងនៅក្នុងទីក្រុងប៉ាវទីង បានបង្កើតរថយន្តអគ្គិសនីមួយឈ្មោះ «ORA R1» កំពុងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំងព្រោះតម្លៃរបស់វាតែម្តង ពោលគឺវាមានតម្លៃត្រឹមតែ ៨,៦៨០ ដុល្លារប៉ុណ្ណោះ

រថយន្តអគ្គិសនីនេះអាចរត់បាន ១០២ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចជិះបាន ៣១២ គីឡូម៉ែត្រដោយការសាកថ្មម្តង។ យ៉ាងណាមិញ តាមប្រភពបានបញ្ជាក់ថា ដោយសារតែវាប្រើប្រាស់ប្រព័ន្ធ NEDC ដូច្នេះវាអាចរត់បានត្រឹមតែ ២៤១ គីឡូម៉ែត្រប៉ុណ្ណោះចំពោះការសាកថ្មម្តង។

បន្ថែមពីនេះទៀត វាមានទំហំ ៣៤៩៥ x ១៦៦០ x ១៥៦០មម តួខ្លួនត្រូវបានផលិតឡើងដោយដែកថែបដែលមានគុណភាពខ្ពស់ ៦០% ដូច្នេះវាធន់នឹងការសឹករេចរិលនានា។ វាមានរូបរាងប្រណីត ស្អាតសាកសមបំផុតសម្រាប់មិត្តៗយុវវ័យសម័យថ្មីដែលនិយមចូលចិត្តប្រើប្រាស់ឡានតូច។

គួរឱ្យដឹងផងដែរ ឡាននេះមានការធានាជូនរយៈពេល ៣ ឆ្នាំ ឬ ១២០,០០០ គីឡូម៉ែត្រសម្រាប់រថយន្តទាំងមូល និងគ្រឿងបន្លាស់ផ្សេងៗទៀតធានាជូនរយៈពេល ៨ ឆ្នាំនៅពេលទិញយកទៅប្រើប្រាស់ ហើយបច្ចុប្បន្នក្រុមហ៊ុន Great Wall Motors លក់ ORA R1 តែក្នុងប្រទេសចិនប៉ុណ្ណោះ តែពួកគេគ្រោងដាក់លក់រថយន្តអគ្គិសនីនេះនៅតាមបណ្តាប្រទេសនានាក្នុងពេលឆាប់ៗនេះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ORA R1
ORA R1
ORA R1
ORA R1
ORA R1
ORA R1
ORA R1
ORA R1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]