ចិន៖  លោក Shi Junke បានកើតមកជាមួយជំងឺម្យ៉ាងដែលគេស្គាល់ថា Cerebral Palsy ឬ ពិការខួរក្បាលតាំងពីកំណើត។

ឆ្នាំនេះលោក Shi មានអាយុ២៥ឆ្នាំហើយ មានជីវភាពក្រខ្សត់។ ឪពុកលោកបានស្លាប់តាំងពី ៤ឆ្នាំមុន អីចឹងហើយក្នុងនាមជាកូនប្រុសប្រចាំត្រកូល លោក Shi ត្រូវរ៉ាប់រងជីវភាពលោកនិងគ្រួសារ។

លោក Shi Junke

លោក Shi មិនបានអាក់អន់ស្រពន់ចិត្តនឹងជំងឺជាប់កាយ និងវិបត្តិគ្រួសារដែលលោកកំពុងជួបប្រទះទេ។ លោកបានចាប់ផ្តើមថតវីដេអូរកលុយតាមអនឡាញ ដោយការបង្ហាញសមត្ថភាពខាំលើកឥដ្ឋទាំងដុំៗ ដើម្បយកថវិកាដែលរកបាននោះទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។  នេះយោងតាមការបញ្ជាក់របស់សារព័ត៌មាន Daily Mail ចេញផ្សាយក្នុងថ្ងៃទី ៩ ខែ មករា ឆ្នាំ២០១៩

សព្វថ្ងៃគណនីក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់លោក Shi មានអ្នកគាំទ្រសរុប ២៥០,០០០ នាក់ ធ្វើការ Follow ដើម្បីតាមដានសកម្មភាពនិងវីដេអូថ្មីៗរបស់លោកផ្ទាល់។ ចំពោះថវិកាដែលលោក Shi ទទួលបានបន្ទាប់ពីការបង្ហោះវីដេអូចូលប្រព័ន្ធផ្សព្វផ្សាយនេះរួចមានចំនួន ២០៤ដុល្លារក្នុងមួយខែ។  លោក Shi អាចមានសមត្ថភាពលើកដុំឥដ្ឋទាំងអស់ក្នុងពេលតែមួយ ដែលមានទម្ងន់សរុប ៣៩,៩គីឡូក្រាម

លោក Shi Junke

យោងតាមប្រសាសន៍លោក Shi ផ្ទាល់បានឲ្យដឹងថា "ថវិកាដែលខ្ញុំរកបានទាំងអស់នោះ ខ្ញុំតែងតែប្រើប្រាស់វាទៅផ្គត់ផ្គង់គ្រួសារ ដូចជាយកទៅទិញម្ហូបអាហារ និងមួយចំនួនទៀតទុកសម្រាប់បង់ថ្លៃសាលាឲ្យប្អូនស្រីពៅរបស់ខ្ញុំ"។ 

លោក Shi បន្តថា “មូលហេតុដែលខ្ញុំសម្រេចចិត្តបង្កើតជាវីដេអូរកលុយតាមប្រព័ន្ធអនឡាញនេះព្រោះ ខ្ញុំចង់បញ្ជាក់ប្រាប់មនុស្សជុំវិញខ្លួនថា ខ្ញុំក៏អាចមានសមត្ថភាពដូចពួកគេដែរ។ ហើយខ្ញុំក៏មិនចង់បានលុយដែលបរិច្ចាគរបស់អ្នកដទៃដែរ។ ខ្ញុំអាចពឹងផ្អែកលើខ្លួនឯងបាន"។ 

គួរបញ្ជាក់ថា ជំងឺ Cerebral Palsy ឬ ពិការខួរក្បាល  ជាជំងឺដែលទាក់ទងនឹងបញ្ហានៃការបញ្ជាពីខួរក្បាលទៅសាច់ដុំ។  ជាទូទៅជំងឺពិការខួរក្បាលនេះអាចកើតឡើងចំពោះទារក ប្រសិនខួរក្បាលពួកគេមានភាពវិវឌ្ឍន៍ខុសប្រក្រតី ឫ ប៉ះទង្គិចមុនពេល ឫអំឡុងពេលសម្រាល៕

មានវីេដអូនៅខាងក្រោម៖

លោក Shi Junke
លោក Shi Junke
លោក Shi Junke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]