ភ្នំពេញ៖ មួយរយៈពេលមុននេះ តារាសម្តែងដ៏មានប្រជាប្រិយភាព លោកយូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ក្រោមស្ថានភាពយ៉ាងគួរឲ្យបារម្ភ ស្របពេលដែលគ្មានទាំងប្រាក់សម្រាប់ប្តូរក្រលៀន ដើម្បីព្យាបាលខ្លួន រហូតធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ក៏ដូចជាតារាជាច្រើនរូបបាននាំគ្នាចូលជាថវិកា ដើម្បីឲ្យលោកធ្វើការវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាយ៉ាងជោគជ័យ។

ក្រោយពីត្រលប់មកពីប្តូរក្រលៀន និងវះកាត់អស់ពេលជាច្រើនខែរួចមកឃើញថា តារាប្រុសរូបនេះ តែងតែមិនបង្ហាញមុខជាសាធារណៈឲ្យមហាជនបានដឹង និងឃើញនោះទេ គឺលោកតែងតែពាក់ម៉ាស់ជាប់ជានិច្ច។

មិនបានប៉ុន្មានផង ដើមឆ្នាំ២០១៩នេះដែរ លោកក៏បានបង្ហាញមុខមាត់របស់ខ្លួន ជាថ្មី ដែលធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមុខមាត់របស់លោកប្រែជាប្លែក ស្រស់ស្រាយ មានសាច់ជាងមុនឆ្ងាយតែម្តង។

ក្រោយពីបានឃើញស្ថានភាពរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាបានធូរនៅក្នុងចិត្ត ព្រោះលោកបានជាសះស្បើយ រីឯមុខមាត់ក៏ស្រស់ស្រាយជាងមុនដែរ។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាមហាជនជាច្រើន ក៏បានចូលរួមលើកទឹកចិត្តលោកបន្ត និងទន្ទឹងរង់ចាំការចូលសិល្បៈវិញ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

យូ ឌីស្កូ
យូ ឌីស្កូ ពេលធ្លាក់ខ្លួនឈឺ
យូ ឌីស្កូ ពេលធ្លាក់ខ្លួនឈឺ
យូ ឌីស្កូ ពេលធ្លាក់ខ្លួនឈឺ
យូ ឌីស្កូ ពេលវះកាត់រួច
យូ ឌីស្កូ ពេលវះកាត់រួច
មុខមាត់យូ ឌីស្កូ ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ