ថៃ៖ កាលពីព្រឹកថ្ងៃទី៩ ម្សិលមិញនេះ ក្រុមចម្រៀងកូរ៉េដ៏ល្បី BLACKPINK បានមកដល់ប្រទេសថៃ ដើម្បីធ្វើការប្រគំតន្ត្រី World Tour របស់ខ្លួនដ៏ធំ ដែលប្រព្រឹត្តទៅក្នុងទីក្រុងបាំងកក ឆាប់ៗប៉ុន្មានថ្ងៃខាងមុននេះ។

យ៉ាងណាមិញ ស្របពេលដែលក្រុមចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េនេះ មកដល់ទឹកដីប្រទេសថៃភ្លាម អ្នកគាំទ្របានចាប់អារម្មណ៍សមាជិកមួយរូបក្នុងក្រុមចម្រៀង BLACKPINK នាង Lisa ជាងគេ ព្រោះថាមកប្រគំតន្ត្រីម្តងនេះ នាងបានផ្លាស់ប្តូរពណ៌សក់ថ្មី ដែលមើលទៅពិតជាស្រស់ស្អាតនិងសាកសមនឹងនាងខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ Lisa បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើររូបនាងស្ទើរតែគ្រប់គ្នាថា នាងពិតជាស្អាត ដូចកូនក្រមុំជ័រ នៅពេលដែលនាងលាបពណ៌សក់បែបនេះ។

គួររម្លឹកដែរថា នាង Lisa គឺជាសមាជិកមួយរូប ក្នុងក្រុម BLACKPINK ដែលតែងតែទទួល បានការចាប់អារម្មណ៍ពីសំណាក់មហាជនជានិច្ច ព្រោះថាតារាចម្រៀងរូបនេះ មិនត្រឹមតែពោពេញដោយទេពកោសល្យនោះទេ ចំណែកឯសម្រស់វិញគឺពិតជាដូចព្រះនាងតែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lisa
Lisa
Lisa
Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]