កូរ៉េខាងត្បូង៖ នេះជាសមិទ្ធផលថ្មីមួយទៀតហើយ របស់ BTS និងក្រុមអ្នកគាំទ្រ ដែលវីដេអូចម្រៀងរបស់ពួកគេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានអ្នកចូលទស្សនា ដល់ទៅជាង ៦០០ លានដង។

គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀងដែលធ្វើឲ្យ ពួកគេអាចបំបែកកំណត់ត្រា មានអ្នកចូលមើលច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តក្រុមចម្រៀង Kpop នេះ គឺមានចំណងជើងថា DNA។

DNA ស្ថិតនៅក្នុងអាល់ប៊ុម Love Your Love: Her របស់ក្រុម BTS ដែលវីដេអូនេះ ត្រូវបានបង្ហាញឡើង ជាមួយនឹងភាពស្រស់ស្អាត ត្រជាក់ភ្នែក ដោយសារតែមាន រំលេចឡើងនូវពណ៌ចម្រុះ ដែលមានលក្ខណៈដូចជា រូបភាពនៅក្នុងសកលលោក។

ក្នុងនោះដែរ អត្ថន័យចម្រៀងក៏បានបង្ហាញថា ជោគវាសនារបស់មនុស្សម្នាក់ៗ ត្រូវបានកំណត់ទុករួចមកហើយ តាំងពីដើមមក គឺវាមាននៅក្នុង DNA របស់យើង។

ទន្ទឹមនឹងនេះដែរ BTS ក៏មានវីដេអូតន្ត្រីផ្សេងៗទៀតផងដែរ ដែលមានអ្នកចូលទស្សនាច្រើន គួរឲ្យកត់សម្គាល់ មានដូចជាបទ Fire បទ Dope បទ FAKE LOVE និងបទ MIC DROP ដែលរហូតមកដល់ពេលនេះ មានអ្នកទស្សនាជាង ៤០០ លានដងហើយ។ ចំណែកបទ Blood Tear and Sweet បទ Save Me និងបទ Idol ទទួលបានចំនួនអ្នកទស្សនា ជាង ៣០០លាន ដងផងដែរ៕

ទស្សនារូបភាព នឹងវីដេអូខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]