ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល ក៏ដូចជាចូលរួមអបអរសាទរ ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញក្រុម រតនៈ វិបុល ទទួលបាននូវកាដូធំ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនរំភើបចិត្ត ចំពោះពួកគេយ៉ាងខ្លាំង ហើយក៏មានការស៊ែរអបអរដល់ពួកគេពេញបណ្តាញសង្គមតែម្តង។

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ក្រុមតារាកំប្លែងវ័យក្មេងទាំងនេះ បានតស៊ូខិតខំប្រឹងប្រែង នៅក្នុងការសម្តែងរឿងជាច្រើន ដើម្បីធ្វើការចែកជូនដល់មហាជនបានសើចសប្បាយ និងបានឆ្លងកាត់រឿងហេតុលំបាក សប្បាយអស់រយៈពេលជាច្រើនខែឆ្នាំ។

ចំណែកឯលទ្ធផលទទួលបានក៏ជាទីគាប់ចិត្ត ដោយកាលពីពេលម្សិលមិញនេះ ក្រុមតារាកំប្លែងវ័យក្មេងទាំងអស់ បានទទួលនូវប៊ូតុងមាស និងប្រាក់ ពីក្រុមហ៊ុនYouTube ដែលធ្វើឲ្យពួកគេសប្បាយនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះថាការខិតខំអស់ពេលជាច្រើនឆ្នាំរបស់ពួកគេទទួលបានភាពជោគជ័យ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បាននាំគ្នាចូលរួមអបអរដល់ពួកគេ ដែលទទួលបាននូវកាដូ ដែលកើតចេញពីការខិតខំ និងស្នាដៃកូនខ្មែរផលិតវីដេអូកំប្លែង ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបែបនេះ។ គួរបញ្ជាក់ផងដែរថា Channel YouTube នេះ មានឈ្មោះថា «Yong Ye»ដែលបច្ចុប្បន្នមានអ្នកចូល Subscribe រហូតទៅដល់ ១,២៩២,៤០០នាក់ ឯណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ក្រុម រតនៈ វិបុល
ក្រុម រតនៈ វិបុល
ក្រុម រតនៈ វិបុល
ក្រុម រតនៈ វិបុល
ក្រុម រតនៈ វិបុល ទទួលបានប៊ូតុងមាស និងប្រាក់
ក្រុម រតនៈ វិបុល ទទួលបានប៊ូតុងមាស និងប្រាក់
ក្រុម រតនៈ វិបុល ទទួលបានប៊ូតុងមាស និងប្រាក់
ក្រុម រតនៈ វិបុល ទទួលបានប៊ូតុងមាស និងប្រាក់
ក្រុម រតនៈ វិបុល ទទួលបានប៊ូតុងមាស និងប្រាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]