ព្រះសីហនុ៖ ដូចដែលប្រិយមិត្តជ្រាប់ហើយ ពីសកម្មភាពផ្សេងៗរបស់ ពិធីការិនី ដ៏មានប្រជាប្រិយភាព កញ្ញា ឌួង ហ្សួរីដា ទាំងការងារសប្បុរសធម៌ក្ដី ក្នុងសង្គមក្ដី សុទ្ធតែទទួលបានការគាំទ្រទាំងអស់ ពីសំណាក់ទស្សនិកជន នាពេលកន្លងមកនេះ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ តាមការបង្ហោះរបស់ តារាសម្ដែង និងជាពិធីការិនី រូបនេះ នៅគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ក្នុងការចុះជួយ ភ្លាមៗដល់អ្នកគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ ខណៈពេលដែលខ្លួន កំពុងធ្វើដំណើរ នៅក្នុងរថយន្ដ។

តែអ្វីដែលធ្វើឲ្យបណ្ដាប្រិយមិត្ត គ្រប់គ្នា សរសើរមិនដាច់ពីមាត់នោះគឺ អំពើល្អរបស់ កញ្ញា ឌួង ហ្សួរីដា ដែលជាតារាដ៏មានប្រជាប្រិយភាព ចុះទៅជួយអ្នករងគ្រោះភ្លាមៗ ដោយគ្មានគិតអ្វីទាំងអស់។

នៅក្នុងការបង្ហោះនោះផងដែរ កញ្ញា ឌួងហ្សួរីដា បានសរសេរថា៖ «មិនអាចធ្វើមិនឃើញ ជិះហួសដោយមិនចុះពីឡានមើលពូម្នាក់នេះត្រូវរងរបួសផ្កាប់មុខ ឈាមក្បាល ត្រចៀក ច្រមុះ ជាពិសេសបែកថ្លើមដៃចេញមកក្រៅនោះឡើយ ។ ក្នុងនាមជាកូនស្រីវេជ្ជបណ្ឌិតម្នាក់ ដែលតែងតែឃើញទង្វើរបស់ឪពុកខ្លួនជួយព្យាបាលរបួសបងប្អូនត្រូវទាហានថៃបាញ់បាក់ជើង បាក់ដៃ ត្រូវវះកាត់ភ្លាមៗនៅពេទ្យជំរុំ តាំងពីនៅតូចៗ ។

ខ្ញុំមិនអាចជួយអ្វីបានច្រើនក្រៅពីសុំឲ្យ ប៉ូលីសធ្វើការងារគាត់ឲ្យត្រូវជំនាញ ប៉ុន្តែពេលខ្លះពួកគាត់រវល់តែសាកសួររកអ្នកបុក វារត់ទៅណា ហើយចាំឲ្យគេវាស់វែង ជិតមួយម៉ោងបានមកដល់ ។ ពេលខ្លះអាចនិង ហួសពេលក្នុងការសង្រ្គោះអ្នករបួស។នេះបើសិនជាខ្ញុំមិនចុះពីឡានហើយស្រែកប្រាប់ខ្លាំងៗទៅអ្នកភូមិនិងប៉ូលីសថា ហេតុអ្វីមិនជួយសង្រ្គោះអ្នករបួសសិន ម៉េចមិនហៅឡានពេទ្យមក ? យកគាត់មកកៀនផ្លូវ ជៀសវាងការស្ទះនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត? ប៉ុន្តែខ្ញុំពិតជាសរសើរនូវសន្តានចិត្តរបស់អ្នកភូមិទីនោះណាស់ គាត់ខ្នះខ្នែង ជួយជូតឈាម រកប្រេងខ្យល់ ជួយរឹតដង្ហើម មុនពេលដែលខ្ញុំហែកសារុងរបស់ខ្ញុំចងម្រាមដៃឃាតឈាមរបស់គាត់កុំអោយហូរ ។

តែសូមផ្តាំ ផ្ញើ និង ជាការបង្ការទុកសំរាប់បងប្អូនដែលយើងមានចិត្តជួយសង្រ្គោះគេពិតប្រាកដ ត្រូវមានការប្រុងប្រយត្ន័សំរាប់ខ្លួនឯងផង មុននឹងចាប់ចង ជូតឈាម រឺ រុំរបួស បើមិនមានស្រោមដៃពាក់ទេ សូមរកថង់ពាក់ចងការពារ ជៀសវាងការឆ្លងមេរោគផ្សេងៗតាមរយៈឈាម ដែលយើងមិនបានដឹងថាអ្នកណាខ្លះមានរោគអ្វី ។

មួយវិញទៀត ខ្ញុំសង្ឃឹមនិងជឿជាក់ថា ពូដែលរងគ្រោះម្នាក់នេះ នឹង ទទួលបានការសណ្តោសប្រណីពីលោកឧកញ្ញា ម៉ុង រិទ្ធី និង ក្រុមគ្រួសាររបស់លោកក្នុងការជួយឧបត្ថម្ភថ្លៃព្យាបាលរបួសឲ្យ ព្រោះគាត់ជាកម្មករចំការប្រេងដូង តាមរយៈការផ្តល់ព៌តមានជូនបងស្រី សុធា កូនស្រីលោកឧញ្ញាផ្ទាល់ ។ សំខាន់អ្នកបុកគាត់ រត់គេចបាត់មិនអាចចាប់បានទៀត។

ជូនពរឲ្យពូមានសុវត្តភាព និង ឆាប់ជា អាចធ្វើការវិញបាន ហើយក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ធទាំងអស់ដែលមិនអោបដៃឈរមើល នេះបង្ហាញឲ្យឃើញថាខ្មែរ ជួយ ខ្មែរ ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែររួមគ្នា ខ្មែរនឹងឈ្នះគ្រប់បែបយ៉ាង »

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖ 

កញ្ញា ឌួង ហ្សួរីដា
កញ្ញា ឌួង ហ្សួរីដា
កញ្ញា ឌួង ហ្សួរីដា
កញ្ញា ឌួង ហ្សួរីដា
កញ្ញា ឌួង ហ្សួរីដា
កញ្ញា ឌួង ហ្សួរីដា
កញ្ញា ឌួង ហ្សួរីដា
កញ្ញា ឌួង ហ្សួរីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា