ភ្នំពេញ៖ តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បើទោះជាលោក ឈរជើងនៅលើវិថីសិល្បៈរយៈពេល១០ឆ្នាំជាងក៏ដោយ ក៏រូបលោកនៅតែទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពពីសំណាក់មហាជនទូទាំងប្រទេស។

យ៉ាងណាមិញ ចំពោះមូលហេតុ ដែលធ្វើឲ្យតារាចម្រៀងរូបនេះ នៅតែដកក្នុងចិត្តអ្នកគាំទ្រ ក៏ព្រោះថាទឹកដមសម្លេងរបស់លោកនៅតែពីរោះ ហើយអ្វីដែលពិសេសបន្ថែមទៀតនោះ មកទល់ពេលនេះ សម្រស់របស់លោកកាន់តែក្មេងទៅៗ មិនជ្រេតាមអាយុកាលនោះទេ។ 

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ

ដោយឡែក កាលពីថ្មីៗនេះវិញ តារាចម្រៀងរូបសង្ហាម្នាក់នេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបលោក បើកបង្ហាញរូបកាលពីជាង១០ឆ្នាំមុនរបស់ខ្លួនកាលពីឆ្នាំ២០០៧ ពេលដែលមានអាយុ២៧ឆ្នាំ យកមកប្រៀបធៀបរូបថតលោកនៅពេលបច្ចុប្បន្ននេះ ដែលរូបលោកមានអាយុ៣៨ឆ្នាំ។

សម្រាប់អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មហាជនសង្កេតឃើញថា សម្រស់របស់លោក ណុប បាយ៉ារិទ្ធ កាលពីអាយុ២៧ឆ្នាំ ធៀបនឹងអាយុ៣៨ឆ្នាំ គឺពិតជាខុសគ្នាខ្លាំងតែម្តង ព្រោះមិននឹកស្មានថា សម្រស់របស់លោកនាពេលបច្ចុប្បន្ននេះ បែរជាក្មេងជាងកាលពីមុនទាល់តែសោះ។

ទោះជាយ៉ាងណាក្តី មហាជនពិតជាលាន់មាត់សរសើរដល់លោក ណុប បាយ៉ារិទ្ធ ស្ទើរតែមិនដាច់ពីមាត់នោះទេ ក្រោយឃើញរូបថតមួយសន្លឹកនោះ ហើយមហាជនក៏កំពុងតែទទូច ចង់ដឹងពីវិធីថែសម្រស់របស់លោកផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
រូបថតពីមុន និងពេលនេះរបស់ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ